(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធ Gareth Bale ត្រូវបានបណ្តេញពីទីលានប្រកួត ក្រោយទទួលបានកាតក្រហម (កាតលឿង ២ដង) នៅនាទី៩០+៤ បន្ទាប់ពីរកបាន ២គ្រាប់ឲ្យក្លឹប Real Madrid ក្នុងជំនួបដែលលេងស្មើនឹង Villarreal ក្នុងលទ្ធផល ២-២ នាយប់មិញនេះក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga។

កីឡាករសញ្ជាតិវ៉េល Bale បានបញ្ចប់រយៈពេល ១៦៩ថ្ងៃលេងក្នុងលីគដែលរកគ្រាប់បាល់មិនបាន តាមរយៈរកបាន គ្រាប់បាល់ក្នុងចំណោម ២ប្រកួតក្នុង La Liga ជាប់គ្នាដែលឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអតីតមិត្តរួមក្រុម Cristiano Ronaldo ដែលផ្ទេរពី Real Madrid ទៅលេងនៅអ៊ីតាលី ក្នុងក្លឹបសេះបង្កង់ Juventus។

២គ្រាប់របស់ Bale រកបាននៅនាទី៤៥+១ និងនាទី៨៦ មុនពេលត្រូវបានពិន័យកាតក្រហមនៅនាទី៩០+៤ និង២គ្រាប់របស់ម្ចាស់ផ្ទះ Villarreal វិញរកបានដោយ Moreno នៅនាទី១២ និង Gomez Bardonado នៅនាទី៧៤ ដែលធ្វើឲ្យ Real Madrid លេងស្មើជាលើកទី២ ក្នុង La Liga រដូវកាលថ្មីឆ្នាំ២០១៩-២០២០ ក្រៅពីឈ្នះ១ប្រកួតបើកឆាកនេះក្នុងជំនួបបំបាក់ម្ចាស់ផ្ទះ Celta Vigo ៣-១៕