(ម៉ូណាកូ)៖ អតីតក្រុមជើងឯកអឺរ៉ុប ឆ្នាំ២០១៧ បិសាចក្រហម Manchester United ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល L ចុងក្រោយគេ ក្នុងព្រឹត្តិការណ៍ UEFA Europa League រដូវកាលឆ្នាំ២០១៩-២០២០ ដែលត្រូវបានធ្វើឡើងនៅនា យប់មិញនេះនៅ Monaco។

ក្រុមអង់គ្លេសខាងលើនេះត្រូវធ្វើដំណើរជាង ៦០០០ម៉ាយ ដើម្បីទៅជួបប្រកួតទល់នឹង Astana ដែលជាក្រុមរបស់ប្រ ទេសកាហ្សាក់ស្ថាន មុនបន្តជួប Belgrade និង AZ Alkmaar គ្រាដែលក្រុមរងជើងឯករដូវកាលមុន កាំភ្លើងធំ Arsenal ត្រូវប៉ះ Frankfurt, Standard Liege និង Vitoria ដែលស្ថិតក្នុងពូល F ជាមួយគ្នា។

ដូចគ្នានោះដែរ Wolverhamton Wanderers ដែលជាក្រុមអង់គ្លេសទី៣ បានឡើងមកលេងនៅ Europa League ផងនោះ ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល K រួមជាមួយក្រុម Besiktas, Braga និងក្រុម Bratislava ជាមួយនឹងការប្រកួតដែលនឹងចាប់ផ្តើមឡើងនៅចុងខែកញ្ញា ឆ្នាំ២០១៩ តទៅ។

ខាងក្រោមនេះជាពូលផ្សេងៗទៀតចាប់ពីពូល A ដល់ពូល L៖
ពូល A៖ Sevilla, Apoel Nicosia, Qarabag និង F91 Dedelange
ពូល B៖ Dynamo Kiev, FC Copenhagen, Malmo និង Lugano
ពូល C៖ Basel, Krasnodar, Getafe និង Trabzonspor
ពូល D៖ Sporting Lisbon, PSV Eindhoven, Rosenborg និង Lask
ពូល E៖ Lazio, Celtic, Rennes និង Cluj
ពូល F៖ Arsenal, Eintracht Frankfurt, Standard Liege និង Vitoria
ពូល G៖ Porto Young Boys, Feyenoord និង Rangers
ពូល H៖ CSKA Moscow, Ludogorets, Espanyol និង Ferencvaros
ពូល I៖ Wolsfburg, Gent, Saint-Etienne និង Olexandriya
ពូល J៖ Roma, Borussia Monchengladbach, Istanbul Basaksehir និង Wolfsberger AC
ពូល K៖ Besiktas, Braga, Slovan Bratislava និង Wolves
ពូល L៖ Manchester United, FC Astana, Partizan Belgrade និង AZ Alkmaar៕