(សុខភាព)៖ តើអ្នកមានធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកទើបនឹងកើតត្រូវការគេងច្រើន ហើយដល់ពេលធំបន្តិចមិនសូវគេងសោះ បែរជាលេងច្រើនជាង?

តាមពិតពេលវេលាដែលក្មេងៗត្រូវគេង វាអាស្រ័យទៅតាមការលូតលាស់ និងវ័យរបស់ក្មេងម្នាក់។ ចំពោះចំនួនម៉ោងដែលក្មេងៗត្រូវគេង អាចប្រែប្រួលបន្តិចម្តងៗ រហូតទាល់តែពួកគេពេញវ័យ។ ដូច្នេះ ដើម្បីឲ្យកូនៗគេងបានត្រឹមត្រូវទៅតាមអាយុ ឪពុកម្តាយគួរស្វែងយល់ពីចម្លើយដូចខាងក្រោម៖

* ក្មេងមានអាយុ០ ដល់៤ខែ

ដំណាក់កាលនេះ ពួកគេត្រូវការគេងថ្ងៃប្រមាណជា៣ដង (ប្រហែលជា៤ម៉ោង) ចំណែកឯពេលយប់វិញ ចាប់ពី ៩ទៅ ១០ម៉ោង។ ដូច្នេះ ក្នុងមួយថ្ងៃ ពួកគេត្រូវការគេង ប្រហែលជា ១៤ម៉ោង។

* ក្មេងមានអាយុ ៤ ទៅ៦ខែ

ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា២ ទៅ៣ដង (៤ទៅ៥ម៉ោង) ហើយពេលយប់វិញអាច១០ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤ ទៅ ១៥ម៉ោង។

* ក្មេងមានអាយុ ៦ ទៅ៩ខែ

ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ២ដង (២ទៅ៤ម៉ោង) ហើយពេលយប់វិញអាច១០ ទៅ១២ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤ ម៉ោង។

* ក្មេងមានអាយុ ៩ ទៅ ១២ខែ

ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា២ ទៅ៣ដង (៤ទៅ៥ម៉ោង) ហើយពេលយប់វិញអាច ១០ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៤ ទៅ ១៥ម៉ោង។

* ក្មេងមានអាយុ ១២ ទៅ ១៨ខែ

ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ១ ទៅ២ដង ហើយពេលយប់វិញអាច ១១ ទៅ១២ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៣ ទៅ ១៤ម៉ោង។

* ក្មេងមានអាយុ ១៨ ទៅ ២៤ខែ

ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ១ដង ហើយពេលយប់វិញអាច ១១ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ទារកត្រូវការគេងប្រហែលជា ១៣ ទៅ ១៤ម៉ោង។

* ក្មេងមានអាយុ ២ ទៅ ៣ឆ្នាំ

ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ១ដង ហើយពេលយប់វិញអាច ១០ ទៅ ១១ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ កុមារត្រូវការគេងប្រហែលជា ១២ ទៅ ១៤ម៉ោង។

* ក្មេងមានអាយុ ៣ទៅ ៥ឆ្នាំ

ដំណាក់កាលនេះ ក្មេងត្រូវការគេងថ្ងៃប្រមាណជា ១ដង ហើយពេលយប់វិញអាច ១០ ទៅ១១ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ កុមារត្រូវការគេងប្រហែលជា ១១ ទៅ ១៣ម៉ោង។

* ក្មេងមានអាយុ ៥ ទៅ ១២ឆ្នាំ

ដំណាក់កាលនេះ ក្មេងត្រូវចូលរៀនហើយ ដូច្នេះពេលថ្ងៃពួកគេអាចមិនបានគេងឡើយ ហើយពេលយប់វិញអាចគេងប្រហែលជា ១០ម៉ោង។ ដូច្នេះរយៈពេលមួយថ្ងៃពេញ ពួកគេត្រូវការគេងប្រហែលជា ១០ម៉ោង៕

ប្រិយមិត្តអ្នកអានចង់ជ្រាបព័ត៌មានសុខភាព មាតា និងទារក សូមចូលទៅកាន់ហ្វេសប៊ុក Royal Ausnz Cambodia ឬគេហទំព័រ www.royalausnzcambodia.com