(ភ្នំពេញ)៖ តារាសម្ដែងស្រីសិចស៊ី រាងខ្ពស់ស្រឡះ ទឹកមុខមានមន្តស្នេហ៍ ដើមទ្រូងមូលក្បំ អូន អ៊ីង ត្រូវបានគេដឹងថា មួយរយៈចុងក្រោយនេះ នាងទទួលបានប្រជាប្រិយភាព និងកំពុងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនខ្លាំងជាងមុន តាមរយៈបង្អួតសម្រស់សិចស៊ីរបស់ខ្លួនលើបណ្តាញសង្គម។ អ្វីដែលគួរឲ្យកត់សម្គាល់ ចាប់តាំងពីចែកផ្លូវជាមួយនឹងគូស្នេហ៍មក អូន អ៊ីង ត្រូវបានអ្នកតាមដានសិល្បៈ សង្កេតឃើញថាហាក់មានចេតនា ចង់បញ្ចេញសាច់សខ្ចី ត្រង់តំបន់គល់ភ្លៅ និងដើមទ្រូង ដែលកាន់តែធ្វើឲ្យប្រុសៗ ខ្នក់ខ្នាញ់ សំឡឹងមើលមិនដាក់ភ្នែកតែម្តង។ ដោយសារតែតារាសម្ដែងស្រីរូបនេះ បានបញ្ចេញមន្ដស្នេហ៍ ត្រង់តំបន់ហាមឃាត់មនុស្សស្រី បង្ហាញទៅកាន់ទីសាធារណៈ ទើបមានមហាជនជាច្រើន ជាពិសេសមានបុរសមួយចំនួន ស្ទើរតែទប់អារម្មណ៍ មិនចង់ជាប់ លង់ស្នេហ៍នឹងសម្រស់ដ៏ទាក់ទាញរបស់នាង មកនែបនិត្យជិតខ្លួន។

ជាការពិតណាស់ ដូចសព្វមួយដង ស្រីស្រស់ភ្នែកមូលក្រឡង់ អូនអ៊ីង តែងតែបង្ហោះរូបភាពស្អាតៗ និងសិចស៊ីរបស់ខ្លួន ចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីចែករំលែកឲ្យអ្នកគាំទ្របានឃើញ ពីជីវិតឯកជន និងការរស់នៅប្រចាំថ្ងៃ។ មិនត្រឹមតែមានរូបសម្រស់សិចស៊ីមួយមុខនោះទេ សម្បីតែដងខ្លួនរបស់នាង ក៏មានភាពសិចស៊ី ភ្លឺរលោង គួរឲ្យចង់ស្ទាបអង្អែលផងដែរ។

បើតាមប្រភពច្បាស់ការណ៍បានបង្ហើបថា អូន​អ៊ី​ង​ ​និង​ លោក ​ម៉ា ច័ន្ទបញ្ញា​ ​បានបែកផ្លូវ​គ្នា​ប្រមាណ​ជា​ ​៧ ខែ​ហើយ ​ក្នុង​នោះ​អ្នក​ទាំងពីរ​មិនបាន​និយាយ​ពី​មូលហេតុ​នៃ​​ការចែក​ផ្លូវ​ឡើយ​ ​។​ ​តែយ៉ាងណា ព័ត៌មាន​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​សោក​ស្តាយ​ជា​ខ្លាំង​ ព្រោះ​កន្លងមក​អ្នក​​ទាំងពីរ​ ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដែលស័ក្តិសម ជាពិសេសផ្អែមល្ហែម​នឹង​គ្នា​ខ្លាំង​ណាស់​ ពេលទៅ​ដើរកម្សាន្ត​ជាមួយគ្នាទាំង​​នៅក្នុង​ស្រុក ​និង ​ក្រៅ​ស្រុក​ មិនសមណាមិនអាចដឹកដៃគ្នាទៅដល់រោងជ័យនោះទេ។

ទោះបែបនេះក្តី មកទល់នឹងបច្ចុប្បន្ន តារាសម្តែងសាច់សខ្ចីដូចបណ្តូរចេក អូន អ៊ីង ហាក់មិនទាន់បង្ហាញជីវិតស្នេហារបស់នាងដល់ទស្សនិជនម្តងទៀតនោះឡើយថា តើបច្ចុប្បន្នមានជ្រើសរើសយកអ្នកថ្មី ឬនៅទំនេរ ខណៈសម្រស់សិចស៊ីទាក់ទាញរបស់នាង កំពុងធ្វើឲ្យបុរសៗច្រើននាក់នៅមិនស្ងប់ក្នុងចិត្ត៕