(ភ្នំពេញ)៖ កីឡាករនៃក្លឹបលេងក្នុងលីគកំពូលកម្ពុជា និងពានសម្តេចតេជោ ហ៊ុន សែន ភ្នំពេញក្រោន មានដល់ទៅ ៦រូប ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កោះហៅចូលរួមជាមួយជម្រើសជាតិ ដើម្បីហ្វឹកហាត់ជុំគ្នាត្រៀមប្រកួត ទល់នឹងក្រុមភ្ញៀវហុងកុង និងបារ៉ែន វគ្គសន្សំពិន្ទុនៃពូល C វគ្គជម្រុះ FIFA World Cup 2022 នាដើមខែក្រោយនេះ។

សម្រាប់កីឡាករសំខាន់ទាំង ៦រូបនោះរួមមាន ស្វែង សំណាង, សឿត បារាំង, អ៊ន ចាន់ប៉ូលីន, ម៉ៅ ពិសិដ្ឋ, យឿ សាហ្វី និង យឿ ម៉ូស្លីម ក្នុងបញ្ជីឈ្មោះបឋមប្រមូលផ្តុំហ្វឹកហាត់ដែលមានរហូតដល់ទៅ ៣៥នាក់ឯណោះ មុនចម្រាញ់យកតែ ២៣នាក់ចុងក្រោយ មុនឈានដល់វគ្គជម្រុះ FIFA World Cup 2022, AFC Asian Cup 2023 និងព្រឹត្តិការណ៍ SEA Games 2019 នៅប្រទេសហ្វីលីពីន។

សូមបញ្ជាក់ផងដែរថា ប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបតតាំងជាមួយហុងកុង នៅថ្ងៃទី៥ ខែកញ្ញា និងថ្ងៃទី១០ ខែដដែលប៉ះបារ៉ែន ធ្វើឡើងនៅពហុកីឡដ្ឋានជាតិតែមួយគត់ នាម៉ោង ៦៖៣០នាទីល្ងាច៕

ស្វែង សំណាង

សឿង បារាំង

យឿ ម៉ូស្លីម

ម៉ៅ ពិសិដ្ឋ

យឿ សាហ្វី

អ៊ន ចាន់ប៉ូលីន