(ម៉ូណាកូ)៖ តាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានឲ្យដឹងថា ការចាប់ឆ្នោះវគ្គចែកពូលពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាល​ថ្មីឆ្នាំ២០១៩-២០២០ នឹងត្រូវធ្វើការចាប់ពូលនាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នេះនៅទីក្រុងម៉ូណាកូ ប្រទេសបារាំង។

ក្នុងវគ្គចាប់ពូលនេៈគេបានសង្កេតឃើញថា ក្រុមការពារជើងឯកតំបន់អឺរ៉ុបទាំងពីរនារដូវកាលមុន Liverpool និង Chelsea ដែលជាក្រុមមកពីលីគអង់គ្លេង ក៏បានស្ថិតនៅក្នុងប្រអប់ទី១ ជាមួយក្រុមខ្លាំងមួយចំនួនទៀតរួមមាន FC Barcelona, Manchester City, Juventus, Bayern Munich, PSG និង Zenit។

សម្រាប់ក្រុមដែលត្រូវប្រជែងមានដូចជា៖
ប្រអប់ទី១ មាន៖ Liverpool, Chelsea, Barcelona, Manchester City, Juventus, Bayern Munich, PSG និង Zenit។
ប្រអប់ទី២ មាន៖ Real Madrid, Atletico Madrid, Borussia Dortmund, Napoli, Shakhtar Donetsk, Tottenham, Benfica និង Ajax។
ប្រអប់ទី៣ មាន៖ Bayer Leverkusen, Red Bull Salzburg, Valencia, Inter Milan, Lyon, Olympiacos, Club Brugge និង Dinamo Zagreb។
ប្រអប់ទី៤ មាន៖ Galatasaray, RB Leipzig, Atalanta, Lille, Lokomotiv Moscow, Genk, Slavia Praha និង Red Star Belgrade។

គួរបញ្ជាក់ផងថា ការចាប់ឆ្នោតចែកពូលនេះនឹងធ្វើឡើងដោយសម្រេចយកទាំងការប្រកួតពាន Europa League និង UEFA Champions League ដែលមាន ៣២ក្រុមចូលរួម គ្រាដែលការប្រកួតនឹងចាប់ផ្តើមពីខែកញ្ញា ដែលមាន ៨ពូលផ្សេងគ្នា៕