(សុខភាព)៖ មានស្រ្តីជាច្រើនបានព្រួយបារម្ភ ក្រោយពេលខ្លួនសម្រាលកូន ហើយវិធីសាស្រ្តដែលត្រូវការចាំបាច់យកមកអនុវត្ត ក៏ដូចជាអាហារដែលត្រូវបរិភោគ ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល ដើម្បីជួយឲ្យរូបរាង ក៏ដូចជារាងកាយខ្លួន អាចរក្សាបាននូវភាពស្រស់ស្អាតស្លីមផងដែរ។

ចំពោះអាហារដែលត្រូវការបរិភោគ ក្នុងអំឡុងពេលមុនសម្រាល និងក្រោយសម្រាលនោះរួមមាន៖

* ជម្រើសទី១ មានផ្លែឈើចំនួន៥មុខ សម្រាប់ជាអាហារពេលព្រឹក ផ្លែចេក, ក្រូច, ទំពាំបាយជូ, ស្តរបឺរី និងប៉ោម ដោយសារធាតុក្នុងផ្លែឈើទាំង៥មុខនេះ វាអាចជួយបំពេញនូវកាកសរសៃ នៅក្នុងរាងកាយគ្រប់គ្រាន់ និងជួយបញ្ចេញនូវជាតិពុល។

* ជម្រើសទី២ បបរដំឡូងជ្វា ដោយអ្នកអាចយកអង្ករចំនួនមួយចានតូច ដាំរួចអ្នកយកដំឡូងជ្វាដាក់ចូលហើយធ្វើការរម្ងាស់វាប្រមាណជាង៣០នាទី ព្រោះដំឡូងជ្វាជួយឲ្យបញ្ចេញនូវជាតិពុល ដែលមានក្នុងរាងកាយរបស់អ្នកផងដែរ។

* ជម្រើសទី៣ ការទទួលទាននំបុ័ងស្រូវសាលី វាអាចជួយឲ្យអ្នកសម្រក់ទម្ងន់បាន។

* ជម្រើសទី៤ ដែលសំខាន់ជាងគេនោះ គឺការទទួលទានទឹកដោះគោ Pregnant Mother ២ដងក្នុងមួយថ្ងៃ ដែលជាផលិតផលមកពីប្រទេសអូស្ដ្រាលី ព្រោះមានសារធាតុពិសេស ដែលនៅក្នុងទឹកដោះគោនេះ វាអាចឲ្យបុត្រធីតាតូចរបស់អ្នកមានសុខភាពល្អ ជាពិសេសអាចរក្សារាងស្លីមស្រស់ស្អាត តាំងពីពេលមានទម្ងន់ និងក្រោយសម្រាល៕