(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករបឋម សម្រាប់ប្រមូលផ្តុំហ្វឹកហាត់​​ត្រៀមចូលរួមការប្រកួតវគ្គជម្រុះ FIFA World Cup Qatar 2022 និងវគ្គជម្រុះ Preliminary Joint Qualification Round 2 ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២៣។ នេះបើតាមចេញផ្សាយដោយ FFC នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងត្រូវប្រជែងជាមួយក្រុមជម្រើសជាតិហុងកុង ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញ ឆ្នាំ២០១៩ ជើងទី១ វគ្គជម្រុះជុំទី២-ប្រចាំតំបន់អាស៊ីនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា-ពូល C គ្រាដែលសំបុត្រចូលរួមទស្សនាក៏ត្រូវបានបើកលក់ជាផ្លូវការផងដែរ ដោយសំបុត្រ VIP កន្លែងមានដំបូលតម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥,០០០រៀលនៅពហុកីឡដ្ឋានជាតិផ្ទាល់តែម្ដង៕