(ក្រុងឡុងដ៍)៖ ក្លឹប Bury FC ដែលជាអតីតម្ចាស់ជើងឯកពានរង្វាន់ FA Cup ២សម័យកាលផងនោះ ត្រូវបានសហព័ន្ធ កីឡាបាល់ទាត់អង់គ្លេសប្រកាសកាត់ឈ្មោះចេញពីលីគជាផ្លូវការហើយ ក្រោយបរាជ័យក្នុងការស្វែងរកម្ចាស់ថ្មីនៅពេល ជួបវិបត្តិហិរញ្ញវត្ថុនោះ។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា EFL (England Football League) បានទុកពេលឲ្យ Bury រយៈពេល ៧ថ្ងៃពោលគឺនឹងផុតកំណត់ដល់ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ក្នុងការស្វែងរកម្ចាស់ថ្មី ដើម្បីបន្តលេងនៅក្របខណ្ឌ League One តែមិនអាចធ្វើទៅបាន។

Bury បានបញ្ចប់បេសកកម្មក្នុងរយៈពេល ១៣៤ឆ្នាំពី Football League ដែលនឹងធ្វើឲ្យក្របខណ្ឌ League One មួយនេះនៅសល់តែ ២៣ក្រុមចាប់ពីរដូវកាលក្រោយទៅ និងក៏ជាលើកដំបូងផងដែរ គិតចាប់តាំងពីឆ្នាំ១៩៩២ មក នៅពេលដែលក្លឹប Bolton បានជួបនឹងបញ្ហាខាងលើនេះដូចគ្នា៕