(ប៉ារីស)៖ ភ្នាក់ងាររបស់ក្លឹបបារាំង Paris St-Germain និងភ្នាក់ងាររបស់ FC Barcelona បានចូលជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារ ទី២៧ ខែសីហា នៅទីក្រុងប៉ារីស ប្រទេសបារាំង ជុំវិញការផ្ទេរកីឡាករខ្សែប្រយុទ្ធ Neymar ទៅកាន់ទឹកដីកីឡដ្ឋាន Camp Nou នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ LaLiga នេះបើតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar ត្រូវបាន PSG នាំមកកាលពីឆ្នាំ២០១៧ ពីក្លឹបអេស្ប៉ាញ Barcelona ក្នុងតម្លៃ កំណត់ត្រាពិភពលោកប្រមាណ ២២២លានអឺរ៉ូ ស្មើនឹងប្រមាណ ២០០លានផោន គ្រាដែលក្លឹបលំដាប់កំពូលពិភពលោក PSG និង Barcelona បានចូលពិភាក្សាគ្នាជាច្រើនម៉ោង ជុំវិញការផ្ទេនេះនិងកិច្ចព្រមព្រៀងមួយចំនួនដែលត្រូវធ្វើបន្តទៀត។

តាមប្រភពខាងលើក៏បានបន្តថា ក្លឹបដែលស្ថិតក្នុងទីក្រុងកាតាឡាំង Barcelona បានដាក់សំណើខ្ចីជើងអតីតខ្សែប្រយុទ្ធ Neymar ក្នុងរយៈពេលមួយរដូវកាល និងមានគម្រោងស្នើសុំទិញផ្តាច់ក្នុងតម្លៃប្រមាណ ១៧០លានអឺរ៉ូដែលស្មើនិងប្រមាណ ១៥៣លានផោន គ្រាដែលកិច្ចសន្យាជើងនេះក៏ស្ថិតក្នុងតម្លៃ ៣៥លានអឺរ៉ូផងដែរ។

ជុំវិញការពិភាក្សានេះ ក៏ត្រូវបានលោក Javier Bordas ដែលជាភ្នាក់ងាររបស់ក្លឹប FC Barcelona បានលើកឡើងថា នេះមិនមែនជាការដាក់សម្ពាធទៅលើក្លឹប PSG នោះទេគ្រន់តែមិនចង់ឲ្យខ្សែប្រយុទ្ធឆ្នើម Neymar របូតទៅចូលរួមជាមួយ Real Madrid និង Juventus គ្រាដែលការពិភាក្សានេះក៏កាន់តែខិតជិតបានសម្រេចហើយដោយគ្រាន់តែត្រូវចរចាបន្តទៀត៕