(មីយ៉ាន់ម៉ា)៖ នៅក្នុងពេលនេះ គណកម្មការ​ព្រឹត្តិការណ៍ Mister Tourism and Culture Universe 2019 បានប្រកាសពីការបោះឆ្នោតលើផេករបស់ខ្លួនជាផ្លូវការហើយ ដើម្បីស្វែងរកបេក្ខជនមួយរូប ឲ្យគ្រងតំណែងតារាប្រជាប្រិយភាព។ លោក ហ៊ី ប៊ុន្ថា តំណាងពីប្រទេសកម្ពុជាក៏ស្ថិតក្នុងបញ្ជីឲ្យបោះឆ្នោតនោះ ដោយលោក និងអ្នកគាំទ្រទទូចឲ្យមានការចូលរួម Like និង Share ឲ្យបានគ្រប់គ្នា ដើម្បីកុំផ្ដល់ឱកាសឲ្យលោកទទួលបានពានមួយត្រឡប់មកវិញជាមុខមាត់របស់កម្ពុជា។

លក្ខខណ្ឌនៃការបោះឆ្នោតនេះ គឺតម្រូវឲ្យចូលផេកដែលបានភ្ជាប់លីងនៅក្នុងអត្ថបទនេះ ដោយជ្រើសរើសរករូបរបស់លោក ហ៊ី ប៊ុន្ថា បេក្ខភាពពីកម្ពុជា ហើយធ្វើការ Like និង Share ដើម្បីយកពិន្ទុ។ រាល់ការ Like មួយទទួលបាន១ពិន្ទុ និងការ Share មួយទទួលបាន១ពិន្ទុ តែលុះតែអ្នក Share ដោយភ្ជាប់ពាក្យថា #MMTCU ទើបទទួលបានពិន្ទុ។ កម្មវិធីប្រកាសថា​
សូមធ្វើការ like and share 1 Like = 1 ពិន្ទុ1 Share = 1 ពិន្ទុ សូម like sticker ​ កុំប្រើ stickers ​ហើយកុំភ្លេចដាក់ #MMTCU រាល់ពេល Share

គួរបញ្ជាក់​ថា ការប្រកួតនេះ ធ្វើឡើងតាំងពីថ្ងៃទី ២២ ដោយនឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា នេះ ខណៈដែលបេក្ខជនរបស់កម្ពុជា គឺលោក ហ៊ី ប៊ុន្ថា បានយកឈុតរាជបុត្រនាគរាជ ដែលច្នៃយ៉ាងផ្ចិតផ្ចង់ពីអ្នកច្នៃម៉ូដខ្មែរអស់ទឹកប្រាក់ប្រមាណ ៦ពាន់ដុល្លារ យកទៅប្រកួត។ ការប្រកួតនេះ ក៏មានការប្រកួតជ្រើសរើសកញ្ញាឯកផងដែរ ដោយមានបេក្ខជន និងបេក្ខនារី មកពីប្រទេសផ្សេងគ្នារហូតដល់ជាង៣០ប្រទេស៕

https://www.facebook.com/tcuniverse.org/photos/a.687871411624608/687872031624546/?type=3&theater