(ភ្នំពេញ)៖ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំឆ្នាំ២០១៩ នៅក្នុងសប្តាហ៍ទី២១ នេះ ក្រុមភ្ញៀវវិសាខាបានយកឈ្នះក្រុមម្ចាស់ផ្ទះយុវជនបាទី U-18 ក្នុងលទ្ធផល ៧-០ សប្តាហ៍មុនក្នុងទឹកដីនៃកីឡដ្ឋាន សាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។

ទាក់ទងទៅនឹងការប្រកួតផងដែរ កីឡាករដែលបានទាត់បញ្ចូលទីឲ្យវិសាខានោះមានដូចជា កីឡាករ DA CRUZ GUARDIANO ELIEL ពាក់លេខ៣១ រកបាន៥គ្រាប់ម្នាក់ឯង នៅនាទីទី៣១,៣៥,៧៩,៨៤,៨៧ , កីឡាករ កែវ សុខផេង ពាក់លេខ១០ រកបាន១គ្រាប់ នៅនាទីទី៤២ និងកីឡាករ AJAYI OPEYEMI KOREDR ពាក់លេខ២២ រកបាន១គ្រាប់ នៅនាទីទី៥៩ និងធ្វើអោយក្រុមទទួលបានជ័យជម្នះផងដែរ។

អ្វីដែលសំខាន់ផងនោះ សប្តាហ៍ទី២០ ក្រុមយុវជនបាទីU-១៨ ក៏ធ្លាប់បានចាញ់លក្រុមក្រសួងការពារជាតិ នៅក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍ ទី១៧ ខែសីហាកន្លងទៅ នៅក្នុងទឹកដីនៃកីឡដ្ឋាន សាលាបាល់ទាត់ជាតិបាទី។ ក្រុមយុវជនបាទីU-១៨ឆ្លងកាត់កាត់២១ប្រកួតកន្លងមកនេះ ឈ្នះ១ដង ចាញ់២០ដង និងបានឈរនៅចំណាត់ថ្នាក់លេខ១៤ និងមាន៣ពិន្ទុ។

ចំណែកឯក្រុមវិសាខាវិញសប្តាហ៍ទី២០ លេងបានស្មើជាមួយក្រុមបឹងកេត នៅក្នុងលទ្ធផល ១-១ កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហាកន្លងទៅ នៅក្នុងទឹកដីនៃកីឡដ្ឋានខេបូឌា អៃវ៉េ។ វិសាខា ឆ្លងកាត់កាត់២១ប្រកួតកន្លងមកនេះដូចគ្នា ឈ្នះ១៥ដង ស្មើ២ដង និងចាញ់៤ដង និងបានឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៤៧ពិន្ទុ៕