(ភ្នំពេញ)៖ «Budweiser» បានដាក់ចេញនូវ ប្រូម៉ូសិនពិសេសជូនដល់អតិថិជនរបស់ខ្លួន នៅទីតាំងហាងធំៗចំនួន៣ ក្នុងរាជធានីភ្នំពេញ មានដូចជា ហាង «កន្លែងចាស់», ហាង «មិត្តចាស់» និងហាង «ផ្ទះអង្គរ២» រាល់ពេលអតិថិជនទស្សនាគូជក់ចិត្ត នៅរដូវបាល់ទាត់ Premier League សម្រាប់ថ្ងៃទី២៥ និង២៦ ខែសីហានេះ ដែលធ្វើការផ្សាយផ្ទាល់ ពីប្រទេសអង់គ្លេស។

តំណាងចែកចាយស្រាបៀរ Budweiser ប្រចាំនៅក្នុងប្រទេសកម្ពុជា បានថ្លែងប្រាប់ឲ្យដឹងថា ការប្រូម៉ូសិនពិសេសនៅក្នុងហាងធំៗទាំង៣នេះ គឺនៅពេលអតិថិជន ចូលទៅញ៉ាំអាហារ និងទស្សនាព្រឹត្តិការណ៍ Premier League ហើយជាវស្រាបៀរ Budweiser ពិសារក្នុងអំឡុងពេលទស្សនាការប្រកួត។

លោកបន្តថា កម្មវិធីនេះ គឺរាល់អតិថិជនជាវ ស្រាបៀរ៦កំប៉ុងឬ៦ដប នឹងថែមជូន១កំប៉ុង។ រាល់អតិថិជនជាវ១២កំប៉ុងឬ១២ដប នឹងថែមជូន មួកដ៏ស្រស់ស្អាតមួយ និងរាល់អតិថិជន ជាវចំនួន២៤កំប៉ុងឬ២៤ដប នឹងថែមជូនកាបូបដ៏ស្រស់ស្អាតមួយភ្លាម។

សូមបញ្ជាក់ថា ការផ្ដល់ជូនពិសេសពីស្រាបៀរ Budweiser គឺមានតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហានេះ ជាមួយនឹងការទស្សនាការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍ Premier League នៅប្រទេសអង់គ្លេស៕