(តូរីន)៖ ក្លឹបលំដាប់កំពូលអ៊ីតាលី Napoli បានសម្រេចការព្រមព្រៀមទិញបានកីឡាករខ្សែប្រយុទ្ធ Hirving Lozano ពីក្លឹបហូឡង់ PSV Eindhoven ក្នុងតម្លៃប្រមាណ ៣៨លានអឺរ៉ូ នេៈបើតាមការប្រកាសរបស់ក្លឹប Napoli នាថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Lozano ត្រូវបានលោក Ancelotti ដែលជាគ្រូបង្គោលក្លឹប Napoli មើលឃើញពីការលេចធ្លោក្នុងការបង្ហាញខ្លួនឲ្យក្លឹប PSV ក្នុងការប្រកួតក្របខណ្ឌ Champions League កាលរដូវកាលមុន ហើយកីឡាកររូបនេះក៏នឹងទទួលបានតម្លៃពលកម្មបន្ថែមទៀត គ្រាដែលរដូវកាលមុន Lozano រកបាន ៤គ្រាប់ក្នុងការប្រជែងពាន UCL។

គួរបញ្ជាក់ផងថា ខ្សែប្រយុទ្ធសញ្ជាតិមិចសិច Hirving Lozano បានព្រមព្រៀងក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយក្លឹនអីតាលី Napoli បន្ទាប់ពីបានបង្ហាញខ្លួនបាន ៧៩ប្រកួត និងរកបាន ៤០គ្រាប់ឲ្យ PSV និងចូលរួមឈ្នះពាន Eredivisie ក្នុងរដូវកាលឆ្នាំ២០១៧-២០១៨៕