(ជប៉ុន)៖ ការសរសេរអក្សរជប៉ុនដែលត្រូវបានគេស្គាល់ថា ជាអក្សរ Kanji ឲ្យបានស្អាត និងផ្ចិតផ្ចង់បំផុត ពិតជាមានការលំបាកខ្លាំងណាស់។ ក៏ប៉ុន្តែជារឿងធម្មតានោះទេសម្រាប់ ក្មេងៗជនជាតិជប៉ុនទាំងអស់។

ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នមនុស្សភាគច្រើនហាក់បីដូចជាបាត់បង់សមត្ថភាពក្នុងការសរសេរអក្សរ Kanji ដោយសារតែការរីកចំរើននៃបច្ចេកវិទ្យាទំនើប។ ជារៀងរាល់ឆ្នាំ អក្សរ​ថ្មីៗជាច្រើនត្រូវបានគេដាក់បន្ថែមនៅក្នុងសៀវភៅវចនានុក្រម ក៏ប៉ុន្តែមានមនុស្សតិចតួចបំផុត ដែលយកយកអក្សរទាំងនោះមកសសេរដើម្បីអនុវត្តន៍តាម ដោយសារតែពួកគេភាគច្រើនប្រើប្រាស់វចនានុក្រមអេឡិចត្រូនិច ដើម្បីងាយស្រួលរកពាក្យទាំងនោះក្នុងពេលមួយពព្រិចភ្នែក។

នៅក្នុងកម្មវិធីស្ទង់មតិដែលត្រូវបានដឹកនាំដោយភ្នាក់ងារក្រសួងវប្បធម៌ អ្នកឆ្លើយតបចំនួន 66.5% បាននិយាយថា ពួកគេមិនដឹងច្បាស់ទេថា ឥឡូវនេះ​ពួកគេអាចសសេរអក្សរ កាន់ជិ បានត្រឹមត្រូវដែរឬទេ។

ដោយឡែកមនុស្សចំនួន ៤២ភាគរយទៀត បានគិតថា ការសសេរអក្សរពិតជាធុញខ្លាំងណាស់ នៅពេលដែលមានបច្ចេកវិទ្យាទំនើបៗគួរឲ្យចង់ប្រើប្រាស់បែបនេះ។ វាពិតជា​សំណាងអាក្រក់ណាស់ដែលបច្ចេកវិទ្យាធ្វើឲ្យមានផលវិបាកដល់ការសិក្សា និងប្រើប្រាស់ភាសាបែបនេះ។

មិនតែប៉ុណ្ណោះ វាថែមទាំងជះឥទ្ធិពលអាក្រក់ដល់ក្មេងៗតូចក្នុងការរៀន និងសសេរភាសាជប៉ុនបែបប្រពៃណីរបស់ពួកគេ៕