(បរទេស)៖ មហាវិទ្យាល័យដំបូងគេបង្អស់នៅក្នុងពិភពលោក គឺមហាវិទ្យាល័យណាឡាន់ថា នៅក្នុងខេត្តភីហាននៃប្រទេសឥណ្ឌា ដោយវាត្រូវបាន​​សាងសង់​ឡើងនៅក្នុងសតវត្សរ៍ទី ៥មុនគ្រឹសករាជ ក្រោយមកវាត្រូវបានសង្គ្រាមបំផ្លាញនៅក្នុងឆ្នាំ១១៩៣។

លុះក្រោយមកក៏មានមហាវិទ្យាល័យមួយកន្លែងទៀតត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ និងក្រុមសាសនាអ៊ីស្លាម។ បន្តបន្ទាប់ទៀតក៏មានការសាងសង់មហាវិទ្យាល័យ មួយទៀតនៅក្នុងប្រទេសអេហ្ស៊ីប ដែលមានឈ្មោះថា អាល់អាសហា។

ដោយឡែក បច្ចុប្បន្ន មហាវិទ្យាល័យអាល់អាសហាត្រូវបានគេចាត់ទុកថា ជាមហាវិទ្យាល័យចាស់ជាងគេបំផុតនៅក្នុងពិភពលោក។ ចំណែកមហាវិទ្យាល័យ​ដែលមានវ័យចំណាស់ជាងគេនៅប៉ែកខាងអឺរ៉ុប គឺមហាវិទ្យាល័យប៉ូឡូញ៉ា ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ ១០៨៨ ប្រទេសអ៊ីតាលី។

ជាមួយគ្នានេះដែរ មហាវិទ្យាល័យហាវ៉ាដគឺជាមហាវិទ្យាល័យដែលមានវ័យចំណាស់ជាងគេនៅសហរដ្ឋអាមេរិក ដោយត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៦៣៦ នៅក្នុង​ទីក្រុងខេមប្រ៊ីដ រដ្ឋម៉ាសាឈូសេត។