(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី២១ ជើងទី២ ចុងសប្តាហ៍នេះនៅថ្ងៃទី២៤-២៥ ខែសីហា ដោយមាន ១៤ក្រុមចូលរួមដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ រួមមាន៖
- យុវជនបាទី U18 Vs វិសាខា
- បឹងកេត Vs ព្រះខ័នរាជស្វាយរៀង
- ភ្នំពេញក្រោន Vs សូលទីឡូអង្គរ
- ក្រសួងការពារជាតិ Vs គិរីវង់សុខសែនជ័យ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១២៥ ខែសីហា ឆ្នាំ២០១៩ រួមមាន៖
- កំពង់ចាម Vs អាស៊ីអឺរ៉ុប យូណាយធីត
- អគ្គិសនីកម្ពុជា Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
- អង្គរថាយហ្គឺរ Vs ណាហ្គាវើល។

សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២១ មានគូពិសេសនឹងត្រូវប៉ះគ្នារវាងក្រុម បឹងកេតដែលបានឈរនៅចំណាត់ថ្នាក់លេខ៤ មាន ៤១ពិន្ទុ និងត្រួវទទួលស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដែលជាក្រុមមិនទាន់ស្គាល់ភាពថាចាញ់ម្តងណាឡើយ និងឈរនៅចំណាត់ថ្នាក់លេខ១ និងមាន៥២ពិន្ទុ៕