(សុខភាព)៖ អាហារចំនួន៧ប្រភេទល្អបំផុង ដែលអ្នកជំងឺរលាកសន្លាក់មិនគួរមើលរំលងបាន ដែលអាហារទាំងអស់នោះ វាជួយសម្រួលដល់សុខភាពអ្នកជំងឺ ឲ្យធូរស្បើយពីការឈឺសន្លាក់បាន យ៉ាងមានប្រសិទ្ធភាពផងដែរ។

ខាងក្រោយនេះ ជាអាហារដែលល្អបំផុតចំនួន៧ប្រភេទ ដែលអាចជួយឲ្យអ្នកមានជំងឺរលាកសន្លាក់ធូរស្បើយបាន៖

១៖ ប្រូខូលី ឬផ្កាខាត់ណាខៀវ៖ វាមានផ្ទុកនូវសមាសធាតុដ៏សំខាន់ រួមទាំងសារធាតុជាច្រើន ដែលអាចជួយកាត់បន្ថយរោគសញ្ញារលាកសន្លាក់ បានយ៉ាងប្រសើរ។

២៖ ផ្លែក្រូច៖ វាមានប្រភពដ៏ប្រសើរដែលមានផ្ទុកនូវវីតាមីនស៊ី ដែលមានប្រសិទ្ធភាពខ្ពស់ អាចជួយពង្រឹងទៅដល់សុខភាពឆ្អឹងខ្ចី និងទប់ស្កាត់នូវជំងឺរលាកសន្លាក់ឆ្អឹង ក៏ដូចជាជំងឺពុកឆ្អឹងជាដើម ហើយប្រសិនបើរាងរាយខ្វះខាត នូវវិតាមីនស៊ីនោះ វានឹងអាចបណ្ដាឲ្យកើតនូវបញ្ហាជាច្រើន ពាក់ព័ន្ធនឹងការរីកលូតលាស់នៃឆ្អឹង ឆ្អឹងខ្ចី និងធ្មេញ។

៣៖ ត្រីសម្បូរខ្លាញ់ ដូចជាប្រភេទត្រីធូណា, ត្រីសាម៉ុន, ត្រីម៉ាគ្រៀ និងត្រីគ្រូត ដែលត្រីទាំងអស់នេះ វាមានផ្ទុកនូវអាស៊ីតខ្លាញ់ និងអូមេហ្គាបី ដែលជួយប្រយុទ្ធប្រឆាំងនឹងការរលាកក្នុងរាងកាយ ហើយមានសារសំខាន់ណាស់ សម្រាប់អ្នកដែលមានជំងឺរលាកសន្លាក់ ហើយអ្នកក៏អាចបន្ថែមនូវរបបអាហារត្រី ប្រចាំថ្ងៃចំនួន២ដងក្នុងមួយសប្ដាហ៍ ហើយបើអ្នកមិនចូលចិត្តត្រី អ្នកអាចពិភាក្សាជាមួយគ្រូពេទ្យ ជាមួយនឹងការទទួលទានថ្នាំផងដែរ។

៤៖ ខ្ទឹមស៖ វាគឺជាប្រភពដ៏ប្រសើរ ដែលមានផ្ទុកនូវសមាសធាតុម៉្យាង ដែលហៅកាត់ថា ឌីលីឌីលូហ្វីល ដែលអាចជួយទប់ទល់នឹងជំងឺជាច្រើនរួមនឹងជំងឺរលាកសន្លាក់។

៥៖ តែបៃតង៖ វាសម្បូទៅដោយធាតុផុលផូណូល ដែលអាចជួយកាត់បន្ថយជំងឺរលាកសន្លាក់បាន និងពន្យឺតការបំផ្លាញឆ្អឹងខ្ចី ហើយបើអ្នកមានជំងឺរលាកសន្លាក់ អ្នកគួរតែទទួលទានតែបៃតងជាប្រចាំ ខណៈតែបៃតងនេះ មានផ្ទុកនូវសារធាតុកំចាត់ និងប្រឆាំងដល់ការរលាក។

៦៖ សណ្ដែកសៀង ឬតៅហ៊ូ ក៏មានផ្ទុកនូវសារធាតុខ្លាញ់ផងដែរ។

៧៖ ទឹកដោះគោសម្រាប់មនុស្សចាស់៖ ទឹកដោះគោសំបូរទៅដោយកាល់ស្យូម ជាតិដែក និងស័ង្គសី រួមទាំងវីតាមីនឌី ផងដែរ ដែលវាអាចជួយទប់ទល់ដល់ការពុកផុយ ឬស្ពូតឆ្អឹង និងភាពសឹករិចរិលនៃសន្លាក់ ហើយវាជួយរក្សាតុល្យាភាពជាតិស្ករនៅក្នុងឈាម និងជួយឲ្យខួរក្បាលមានការចងចាំបានល្អ និងអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ហើយអាចទប់ទល់នូវជំងឺឆ្លងផងដែរ៕

ប្រិយមិត្តអ្នកអានចង់ជ្រាបព័ត៌មានសុខភាព មាតា និងទារក សូមចូលទៅកាន់ហ្វេសប៊ុក Royal Ausnz Cambodia ឬគេហទំព័រ www.royalausnzcambodia.com