(ភ្នំពេញ)៖ កីឡាករបរទេស Private Mbarga នៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងកីឡាករ Dzarma Bata របស់ភ្នំពេញក្រោន បានកំពុងតែនាំមុខគេបណ្តោះអាសន្ន ដោយរកបាន ២៤គ្រាប់ស្មើគ្នាច្រើនជាងគេ ក្នុងជុំទី២ ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឆ្នាំ២០១៩ គិតត្រឹមសប្តាហ៍ទី២០។

កីឡាករស្បែកខ្មៅដែលពាក់លេខ១០ Private កំពុងឈរនៅលេខរៀងទី១ បន្ទាប់ពីជួយស្វាយរៀងលេងមិនចាញ់ និងមាន ៥២ពិន្ទុ ក្នុងចំណោម ១៤ក្រុម ដែលកំពុងប្រកួតយ៉ាងក្តៅគគុកក្នុងការប្រជែងយកពានលីគកំពូលកម្ពុជា រដូវកាលនេះ។

ចំណែកឯកកីឡាករ Dzarma Bata របស់ភ្នំពេញក្រោន ពាក់លេខ៧០ រកបាន ២៤គ្រាប់តាមទាន់កីឡាករ Private Mbarga កំពុងឈរនៅចំណាត់ថ្នាក់លេខ៦ ដោយមាន ៣៥ពិន្ទុ។

១៖ កីឡាករ Privat Mbarga ពាក់លេខ១០ រកបាន ២៤គ្រាប់ (ក្លឹបព្រះខ័នរាជស្វាយរៀង)
២៖ កីឡាករ Dzarma Bata ពាក់លេខ៧០ រកបាន ២៤គ្រាប់ (ភ្នំពេញក្រោន)
៣៖ កីឡាករ Okereke Timothy Chiemerie ពាក់លេខ៩៩ រកបាន ២០គ្រាប់ (អង្គរថាយហ្គឺរ)
៤៖ កីឡាករ Ajayi Korede ពាក់លេខ២២ រកបាន ១៩គ្រាប់ (វិសាខា)
៥៖ កីឡាករ Kipson ពាក់លេខ១៤ រកបាន ១៩គ្រាប់ (ណាហ្គាវើល)៕