(ភ្នំពេញ)៖ តារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនដួង​​ បានបង្ហាញវត្តមានចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវិធី «បរិច្ចាគឈាមប្រចាំឆ្នាំ២០១៩» នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្បែរមន្ទីរពេទ្ររុស្ស៉ី ដែលមានការដឹកនាំដោយមានលោកវេជ្ជបណ្ឌិត សុខ ចិត្ត, កញ្ញា នី មុន្នីនាថ, អ្នកនាង លី ម៉ារីណា, លោក សាយ សៀរ៉ា និងតារាប្រុសស្រីជាច្រើនរូបទៀត នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩នេះ ដែលត្រូវបានគេមើលឃើញថា មានការចូលរួមច្រើនលើសពីការរំពឹងទុកទៅទៀត។

សម្រាប់កម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ២០១៩ ដែលមានលោកវេជ្ជបណ្ឌិត សុខ ចិត្ត ជាអ្នកដឹកនាំបានថ្លែងពីអារម្មណ៍រីករាយជាខ្លាំង ចំពោះ​តារាប្រុសស្រីល្បីៗ ប្រចាំប្រទេសកម្ពុជា ដែលបានចំណាយពេល មកចូលរួមធ្វើការផ្តស់ឈាម ដើម្បីក្នុងការជួយសង្គ្រោះជីវិតអ្នកដទៃ ហើយលោកក៏បានធ្វើការអំពាវនាវ ទៅដល់សាធារណៈ​ជន តារាផ្សេងៗទៀត ក៏ដូចជាប្រជាពលរដ្ឋ សូមចូលរួមធ្វើការបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតជនរងគ្រោះ ដែលមានតំរូវការឈាមជាចាំបាច់ ដែលនេះគឺជាភាពអស្ចារ្យបំផុត នៃការស្រឡាញ់គ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិតែមួយ ហើយ​សម្រាប់កម្មវិធីនេះ គឺនិងរៀបចំរៀងរាល់ឆ្នាំ។

​តារាស្រីល្បីឈ្មោះ កញ្ញា នី មុន្នីនាថ បានលើកឡើងថា នេះជាការបរិច្ចាគដ៏ល្អមួយចំពោះនាង ក្នុងការជួយសង្រ្គោះជីវិតអ្នកដទៃ ដែលកំពុងមានតំរូវការឈាមជាចាំបាច់ ខណៈតារាស្រីដែលមមាញឹកក្នុងការសម្តែងកញ្ញា ទឹម រដ្ឋា វិញ ក៏បានបង្ហាញអារម្មណ៍ថា នាងពិតជាសប្បាយចិត្តក្នុងការផ្តល់ឈាម ជួយសង្រ្គោះជីវិតអ្នកដទៃ ហើយក៏បានផ្តាំផ្ញើទៅកាន់មហាជនថា ការបរិច្ចាគឈាម គឺមិនមាន​ផលអវិជ្ជមានណាមួយនោះទេ សម្រាប់ខ្លួន។

សូមបញ្ជាក់ថា ដើម្បីជាផ្នែកមួយចូលរួមកិច្ចការងារសង្គម តារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនដួង បានបង្ហាញវត្តមានចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវិធី «បរិច្ចាគ​ឈាមប្រចាំឆ្នាំ២០១៩» នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម​ ក្បែរមន្ទីរពេទ្ររុស្ស៉ី។ ការចូលរួមបរិច្ចាគឈាមពីសំណាក់តារាល្បីៗ មានដូចជា លោកវិជ្ជបណ្ឌិត សុខ ចិត្ត, កញ្ញា នី​ មុន្នីនាថ, អ្នកនាង លី ម៉ារីណា, លោក សាយ សៀរ៉ា និងតារាល្បីៗជាច្រើនរូបទៀត នៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ ពីការចូលរួមសាមគ្គីគ្នា​ដោយទឹកចិត្តក្នុងការជួយសង្គម ជាពិសេសនោះ គឺជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងត្រូវការឈាមបន្ទាន់ ដែលនេះ​គឺជាភាពអស្ចារ្យបំផុត នៃការស្រឡាញ់គ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិតែមួយ។

ជាក់ស្តែង នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ ​នេះ ចាប់ពីវេលាម៉ោង ៨៖០០ ព្រឹកតទៅ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជិតពេទ្យរុស្ស៊ី ក្រុមវេជ្ជបណ្ឌិត និង​ក្រុមតារាសម្ដែង តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការ យោធា និងមន្ត្រីស៊ីវិល និងបណ្ដាក្រុមហ៊ុន ព្រមទាំង CEO master club និង​សាលាអន្តរជាតិចុងអ៊ីង នឹងអញ្ជើញចូលរួមបរិច្ចាគឈាម ប្រកបដោយក្តីសប្បាយរីករាយ ព្រោះនេះជានិមិត្តរូបនៃក្តីស្រឡាញ់ដ៏អស្ចារ្យសម្រាប់សង្គម និងមនុស្សជាតិ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះតារាប្រុសស្រីល្បីៗ ដែលចូលរួមបរិច្ចាកឈាម៖

១. វេជ្ជបណ្ឌិត សុខ ចិត្ត
២. វេជ្ជបណ្ឌិត ជួន ម៉េងហួរ
៣. អ្នកនាង លី ម៉ារីណា
៤. កញ្ញា នី មុន្នីនាថ
៥. កញ្ញា ទឹម រដ្ឋា
៦. កញ្ញា ទឹម វត្តី
៧. កញ្ញា ប៊ូ ច័ន្ទដាណែត
៨. កញ្ញា អូ ម៉ូតតា
៩. កញ្ញា គីម ស៉ីវឡាម
១០. កញ្ញា នូ​ ណា
១១. កញ្ញា បេលី
១២. លោក អៀម សុខា
១៣. លោក អ៊ាម វន្នី
១៤. លោក សាយ សៀរ៉ា
១៥. លោក ម៉ាដូណា
១៦. លោក កែវ មេត្រី
១៧. អ្នកនាង សារាយ សក្ខណា
១៨. លោក ម៉េង វាសនា
១៩. លោក ហូវ ពិសិដ្ឋ
២០. ខេម ប៊ុនថន​ ព្រមទាំងតារាល្បីៗជាច្រើនរួមទៀតផងដែរ៕