(ភ្នំពេញ)៖ ជាដំណឹងដ៏ក្រៀមក្រំមួយ សម្រាប់ទស្សនិកជនដែលនិយមស្តាប់ចម្រៀងរបស់អ្នកម្នាង សៀងឌី និងញាតិមិត្តជិតឆ្ងាយ ដែលស្គាល់អតីតតារាចម្រៀងជំនាន់ដើមរូបនេះ ខណៈលោកស្រីបានទទួលមរណភាពនៅទឹកដីសហរដ្ឋអាមេរិក។

ជាការកត់សម្គាល់ កាលពីប៉ុន្មានថ្ងៃមុន អ្នកម្នាង សៀង ឌី ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្រមួយ នាទឹកដីអាមេរិក ក្រោយពីលោកស្រីបានដួលបោកក្បាល បណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ បង្ករឲ្យមានការព្រួយបារម្ភជាខ្លាំង។ តែយ៉ាងណា នៅមុននេះបន្តិច ស្រាប់តែទទួលបានដំណឹងថា លោកស្រីបាន ទទួលមរណភាពទៅហើយ ដែលដំណឹងនេះ ធ្វើឲ្យទស្សនិកជននៅប្រទេសកម្ពុជា ព្រមទាំងទស្សនិកជននៅបណ្តាប្រទេសដទៃទៀត ចូលរួមរំលែកទុក្ខ និងសោកស្តាយជាខ្លាំង។

ជាក់ស្តែង បើយោងតាមគណនីហ្វេសប៊ុករបស់ លោក អ៊ាង គង្គា បានបង្ហោះសារជូនជាដំណឹងយ៉ាងដូច្នេះថា «សូមចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ ចំពោះមរណភាពអ្នកម្នាង ស៊ីសុវត្ថិ សៀង ឌី សូមវិញ្ញាណក្ខន្តអ្នកម្នាង បានទៅកាន់សុគតិភព»។

ក្រោយពីទទួលនូវដំណឹងនេះហើយ ទស្សនិកជនបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ព្រមទាំងជូនពរឲ្យដួងវិញ្ញាណក្ខន្តរបស់របស់អតីតតារាចម្រៀង អ្នកម្នាង សៀង ឌី បានទៅកាន់ឋានស្ងប់ស្ងាតផងដែរ៕