(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវគ្នាជាមួយអ្នកចាទីវ័យក្មេង គង់ ពីលត់ ហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ ក្រោយមាន​ការព្រមព្រៀង​រវាងភាគីទាំងសងខាង។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់ក្លឹប។

ជុំវិញការប្រកាសចែកផ្លូវជាមួយអតីតយុវជនសាលាបាល់ទាត់ជាតិបាទីនេះ វិសាខា បានបញ្ជាក់ថា «ក្លឹបបាល់ទាត់វិសាខា មានកិត្តិយសសូមជម្រាបបងប្អូនអ្នកគាំទ្រទាំងអស់ ឲ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាំទី គង់ ពីលត់ ហើយ បន្ទាប់ពីមានការព្រមព្រៀងរវាងភាគីទាំងពីរ»

គួរដឹងថា គង់ ពីលត់ បានផ្ទេរពីសាលាបាល់ទាត់ជាតិបាទី មកវិសាខា កាលពីចុងឆ្នាំ២០១៨ ប៉ុន្ដែរូបគេមិនសូវមានឱកាសបង្ហាញសមត្ថភាពនោះទេ ព្រោះវិសាខា មានអ្នកចាំទីឆ្នើម ២រូបទៀត គឺកីឡាករ កែវ សុខសិលា និង ជា វណ្ណសាក់ ដែលមានឱកាសផ្លាស់ប្ដូរជួយក្លឹបស្ទើរគ្រប់ការប្រកួតទាំងអស់៕