(ម៉ាឌ្រីដ)៖ ការប្រកួតបើរដូវកាលថ្មីនៃក្របខណ្ឌលីគបាល់ទាត់អេស្ប៉ាញ LaLiga 2019-2020 ដែលមាន ២០ក្រុមចូលរួមប្រកួតជែងបានចាប់ផ្តើមហើយ ដោយមួយប្រកួតដំបូងក្រុមការពារជើងឯក FC Barcelona បានរបូត ៣ពិន្ទុក្រោយបានប្រកួតចាញ់ក្រុម Athletic Club ក្នុងលទ្ធលផ ១-០ ដែលការប្រកួតធ្វើឡើងនាថ្ថៃទី ១៧ខែសីហា ឆ្នាំ២០១៩នាកីឡដ្ឋាន San Mames Barria។

សម្រាប់ការប្រកួតដ៏ស្វិតស្វាញនេះក្រុមការពារតំណែងជើងឯក Barcelona បានរបូត ៣ពិន្ទុក្រោយបរាជ័យក្នុងលទ្ធផល ១-០ ក្រោមថ្វីជើងក្រុម Athletic Club ដែលរកបានដោយកីឡាករ Aritz Aduriz ក្នុងនាទីចុងម៉ោង ៨៩ ហើយអ្វីដែលជាការខកខានរបស់ក្រុមដែលមានរហ័ស្សនាម ក្រុមអ្នកមាន Barcelona គឺមិនមានវត្តមានខ្សែប្រយុទ្ធឆ្នើម Lionel Messi ដោយមានបញ្ហារបួស គ្រាដែលក្នុងការប្រកួតខាងលើកីឡាករ Luis Suarez ក៏ទទួលរងរបួសម្នាក់ទៀតផងដែរ។

បញ្ជាក់ផងថា នេះជាការប្រកួតប្រជែងដណ្តើមពានរង្វាន់លីគកំពូលអេស្ប៉ាញ នៃក្របខណ្ឌ LaLiga សប្តាហ៍ទី ១ជើងទី ១ គ្រាដែលការប្រកួតបន្តនៅសប្តាហទី ២ក្រុមការពារជើងឯក Barcelona ត្រូវតតាំងជាមួយក្រុម Real Batis ខណៈក្រុម Athletic Club ត្រូវប្រជែងជាមួយក្រុម Getafe ដែលជាការប្រជែង ៣ពិន្ទុបន្តទៀត៕