(ភ្នំពេញ)៖ ការប្រកួតជើងទី១ វគ្គ ៨ក្រុមចុងក្រោយនៃការប្រកួតប្រជែងពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup ) ថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០១៩ ការប្រកួត ៣គូកាលពីម្សិលមិញមាន ៣ក្រុមដែលបានទទួលជ័យជម្នះក្នុងនោះកីឡាករខ្សែប្រយុទ្ធឆ្នើម​ ចាន់ វឌ្ឍនាកា របស់ក្លឹបបឹងកេត និង កែវ សុខផេង របស់ក្លឹបវិសាខា រកបានម្នាក់ ២គ្រាប់ក្នុងការប្រកួតធ្វើឡើងនាថ្ងៃទី ១៤ខែសីហា ឆ្នាំ២០១៩។

ការប្រកួតជើងទី១វគ្គ ៨ក្រុមដែលមាន ៣គូកាលពីម្សិលមិញក្រុមបឹងកេត ធ្វើបានយ៉ាងល្អក្រោមការដឹងនាំរបស់លោក ហៅ សុជាតិ ការប្រកួតក្នុងទឹកដីកីឡដ្ឋានខេមបូឌា-អ៊ែរវ៉េ បានយកឈ្នះក្រុមសូលទីឡូអង្គរ ក្នុងលទ្ធផល ២-០ ក្នុងនោះកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឃនាកា ជាអ្នកធ្វើបានសម្រេចទាំង២គ្រាប់ គ្រាដែលខ្សែប្រយុទ្ធ កែង សុខផេង ក៏បានរួមចំណែក រកបាន ២គ្រាប់ក្នុងលទ្ធផល ៤-២ ដែលក្រុមវិសាខា បានយកឈ្នះក្រុមគីរីវង់សុខសែនជ័យ នាកីឡដ្ឋានវិសាខា ខណៈក្រុមក្រសួងការពារជាតិ ក៏បានយកឈ្នះ ១-០ ទៅលើក្រុមភ្នំពេញក្រោន ផងដែរ។

បញ្ជាក់ផងថា សម្រាប់ ១ប្រកួតជើងទី១ វគ្គ៨ក្រុមរវាងក្រុមអង្គរថាយហ្គឺ ត្រូវប៉ះក្រុមព្រះខ័នរាជស្វាយរៀង ក្នុងថ្ងៃទី ១៥ខែសីហា នេះដែរដែលការប្រកួតធ្វើឡើងនាកីឡដ្ឋានខេត្តសៀមរាប៕