(ភ្នំពេញ)៖ កីឡាករ ៣រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនរួមមាន កីឡាករ មន រួង (ការពារ), មន រិត (ប្រយុទ្ធ) និង ចាន់ សិលា (ប្រយុទ្ធ) នឹងចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ដើម្បីត្រៀមលក្ខណៈចូលរួមពានរង្វាន់ Shanghai Jinshan International Youth Football Championship គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០-២៧ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន។

យុវជនអាយុក្រោម ១៥ឆ្នាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនចំនួន ៣រូប ត្រូវបានកោះហៅម្តងទៀតចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ដើម្បីចូលរួមពានរង្វាន់ Shanghai Jinshan International Youth Football Championship ក្រោយទើបបញ្ចប់ភារកិច្ចជាមួយពានរង្វាន់យុវជនអាស៊ានអាយុក្រោម ១៥ឆ្នាំ (AFF U-15 Championship 2019) កាលពីដើមខែសីហាកន្លងទៅ៕

ខ្សែប្រយុទ្ធ ចាន់ សិលា

ខ្សែប្រយុទ្ធ មន រិត

 ខ្សែការពារ មន រួង