(ភ្នំពេញ)៖ ពិតណាស់ បន្ទាប់ពីរៀបការជាមួយប្អូនប្រុសថៅកែហង្សមាស កាលពីថ្ងៃទី១៦​ ខែឧសភា កន្លងទៅ បច្ចុប្បន្ននេះកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងពពោះកូនដំបូងរបស់ខ្លួន ដែលត្រូវបានគេដឹងថាជាបុត្រា។ យ៉ាងណាមិញ​ អ្វីដែលមហាជនចាប់អារម្មណ៍ ទោះការងារមមាញឹកខ្លាំងស្ទើររកពេលសម្រាកគ្មានក្តី តែនាងនៅតែឆ្លៀតទៅថតស្ពត​ ស្តីពីការដាំកូនឈើដោយមិនទទួលយកកម្រៃ។ នេះជាទឹកចិត្តដ៏គំរូមួយរបស់ ​​ឱក សុគន្ធកញ្ញា​ ដើម្បីជា​ការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានដឹង និងបានចូលរួមដាំទាំងអស់គ្នា ក្នុងស្មារតី រួមគ្នាព្យាបាលដំបៅផែនដី ដាំដើមឈើ ១០ ម៉ឺនដើម ក្នុងខេត្តកំពង់ស្ពឺ។ ​

ជាក់ស្តែងបើយោងតាមគេហទំព័រផ្លូវការ របស់តារាសម្តែងស្រី កញ្ញា​ សាឡាត់ ស្រីឡាង បានបង្ហោះរូបមួយសន្លឹក ភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យថា «អត់និយាយលេងទេណាហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈេីទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​ សួរថាក្ដៅអត់​ អ្នកថតកុនដឹងហេីយ​ ភ្លេីងក្ដៅមិនបាច់និយាយម៉ាសុីន ត្រជាក់ក៏ជួយមិនបាន​ សំខាន់ឈរថតទៀត️ ពេលនឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ... មួយថ្ងៃដែលត្រូវសំរាកមុនទៅក្រៅប្រទេស គាត់អត់សំរាកទេមកថត​ hmmm​ បងនឹងខ្ញុំ ជាប់កម្មជាមួយព្រៃឈេីហេីយ​ តែល្អត្រង់ពេលប្រុសតូចកេីត គឺកូនឈេីធំល្មម​ ពេលគាត់ធំដេីមឈេីនោះជាច្រេីនទុកសម្រាប់ជាម្លប់ដល់គាត់​ ជូនពរសុខភាពល្អទាំងម្ដាយទាំងកូនណាបង ប្រុសតូចព្រៃឈេី»

សូមជម្រាបថា សម្រាប់យុទ្ធនាការដាំកូនឈើនេះផងដែរ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានការចាប់យ៉ាងអារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរ ជាពិសេសគឺសិក្បករ-សិល្បៈការិនីតែម្តង។ ក្រៅពីចូលរួមដាំកូនឈើ នៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា រួមមានខេត្តកំពង់ស្ពឺ បាត់ដំបង សៀមរាប និងឧត្តរមានជ័យ នោះក៏មានការចូលរួមផ្សព្វផ្សាយតាមរយៈឃ្លីបវីដេអូខ្លីៗផងដែរ ដូចជាអ្នកនាង ឱក សុគន្ធកញ្ញា ពេលនេះជាដើម៕