(ភ្នំពេញ)៖ ខណៈពេលដែលបទចម្រៀង Original កំពុងផ្ទុះ​ និងទទួលបានការគាំទ្រ​ លោក​ P-Sand​ ហាក់នៅបន្តឈជើងយ៉ាងរឹងមាំ​នៅលើវីថីមួយនេះ​ ហើយ​បទចម្រៀងរបស់លោកនៅតែបន្តទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រ​ តួយ៉ាងដូចជាបទ «ទេវតា» បទ​ «កុលាប» ហើយអាចចាត់ទុកថា នោះគឺជាបានទាក់ទាញដល់អារម្មណ៏អ្នកគាំទ្រ ដែលធ្វើអោយលោកនៅតែមានប្រជាប្រិយភាព។

ដោយឡែកកាលពីពេលថ្មីៗនេះនៅ​លើ Facebook ផ្លូវការរបស់លោក P-Sand​ គឺ​ P-Sand X Brothers​ បានបង្ហោះនូវបទថ្មីរបស់ខ្លួន មានចំណងជើងថា «​​ព្រាត់» ដែល​ជាបទមនោសញ្ចេតនា​ បង្កប់អត្ថន័យចាក់ដោត​បង្ហាញពីការចងចាំរបស់បុរសវ័យចំណាស់ម្នាក់ ចំពោះនារីដែលខ្លួនស្រលាញ់ ហើយបានចាកចេញទៅកាន់ទីដ៏សែនឆ្ងាយ ។​​ អាច​និយាយបានថា ​នេះជាអារម្មណ៍មួយបែបទៀតរបស់ P-Sand X Brothers ដែលបានព្រិតព្រៀងទាំងទំនុកភ្លេង​​ ទំនុកច្រៀង ក៏ដូចជា​ MV កំពុងមើលថាតើបទនេះ ​​អាចទាក់​ទាញដល់អារម្មណ៏អ្នក​ដូចបទ «ទេវតា» ដូចបទ «ទេវតា» ដែរឬទេ?

គួរចាប់​អារម្មណ៍ផងដែរថា MV នៃបទនេះ ក៏មានការចូលរួមសម្តែងពីលោក ចៅ ចាន់ណារី ដែលជាតារាសម្ដែង ដែលមានឈ្មោះបោះសម្លេងនាកំឡុងទសវត្សរ៍ទី ៨០-៩០​ ហើយ​បទចម្រៀងនេះក៏នឹងត្រូវដាក់បញ្ចូលនៅក្នុង​ PLENG by SMART ដែលជាកម្មវិធី App ផ្តល់ជូនសេវាស្តាប់ចម្រៀងខ្មែរ និងបរទេសដោយសេរី ឥតគិតថ្លៃ ថែមទាំង​ជួយដល់សិល្បករ ដែលមានឈ្មោះក្នុង App ទទួលបានកម្មសិទ្ធិបញ្ញា និងទទួលបានកម្រៃតាមរយៈការចុចស្តាប់ពីអ្នកគាំទ្រ។