(ភ្នំពេញ)៖ ការទទួលទានទឹកដោះគោមានសារសំខាន់ ចំពោះសុខភាព ព្រោះតែទឹកដោះគោ សំបូរទៅដោយកាល់ស្យូម វីតាមីន D ដែលការពិតទៅមនុស្សចាស់ត្រូវការច្រើនជាងក្មេងទៀត ដើម្បីថែរក្សានូវឆ្អឹងសន្លាក់ ចលនាសាច់ដុំ និងការពារខ្លួនពីជំងឺពុកឆ្អឹង។

សម្រាប់មនុស្សចាស់ខ្លះទៀត ទឹកដោះគោគឺមានសារសំខាន់ខ្លាំងណាស់ ចំពោះសុខភាព ជាងអាហារមូលដ្ឋានទាំង៣ប្រចាំថ្ងៃផង ជាពិសេសអ្នកដែលមានជំងឺមិនអាចទទួលអាហារធម្មតាបាន។

ទឹកដោះគោជួយដល់ការចងចាំ និងមុខងាររបស់ខួរក្បាល ដោយនៅប្រទេសលោកខាងលិចទឹកដោះគោ ត្រូវបានគេប្រើប្រាស់ជាប្រចាំចំពោះមនុស្សគ្រប់វ័យ ហើយតាមការសិក្សារកឃើញថា ប្រជាជនលោកខាងលិចមានការលូតលាស់ខួរក្បាល និងមានការចងចាំបានល្អជាងប្រជាជននានាលើសកលលោក។

ចង់ដឹងថាទឹកដោះគោ មានសារសំខាន់យ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងស្រុង៖