(ថៃ)៖ តារាសម្ដែងស្រីរូបស្រស់ រូបសម្រស់ទាក់ទាញ សំបូរមន្តស្នេហ៍ ដែលត្រូវបានទស្សនិកជនដឹងថាជាមេម៉ាយចាយរាង គឺតារាសម្ដែងថៃ Woonsen​ កំពុងតែធ្វើឲ្យហ្វេនក្នុងបណ្តាញសង្គមចាប់អារម្មណ៍គ្រប់គ្នា ជាមួយនឹងរូបរាងដ៏ទាក់ទាញក្នុងឈុតប៊ីគីនី។ ពិតណាស់ ទោះជាមេម៉ាយក៏ពិតមែន តែតារាស្រីដួងនេះ កាន់តែមានសម្រស់ស្រស់ស្អាត រួមជាមួយនឹងការនិយម លេងស្ទីលតុបតែងខ្លួន បែបសិចស៊ី ស៊ីអារម្មណ៍ ពោរពេញទៅដោយភាពទាក់ទាញ ខណៈប៉ុន្មានថ្ងៃមុននេះ នាងបានចេញទៅកម្សាន្តជាមួយមិត្តភ័ក្ត ដោយបាននាំគ្នាស្លៀកឈុតហែលទឹក ដោយបញ្ចេញល្វែងលើក្រោម មួយទំហឹង ពិតជាស្រស់ស្អាត ទាក់ទាញនិង គួរឱ្យក្នាញ់។

ថ្វីត្បិត រយៈពេលចុងក្រោយនេះ តារាស្រីវ័យ ៣៨ឆ្នាំ Woonsen ទើបតែមានដំណឹងបែកបាក់គូស្នេហ៍ក្តី តែមើលទៅនាងហាក់រីករាយ នឹងជីវិតបច្ចុប្បន្ន​ជាមួយនឹងដំណើរកម្សាន្តទៅកន្លែងនានាជាមួយមិត្តភ័ក្ត។ មហាជនដឹងថា ចំណងអាពាហ៍ពិពាហ៍ជាមួយលោក Chakrit Yamnam ត្រូវបានបញ្ចប់ ដោយបន្សល់ឈ្មោះត្រឹមតែអ្នកមេម៉ាយចាយរាង ដែលមានសម្រស់មិនចាញ់ក្រមុំឡើយ។

បើទស្សនិកជននៅចាំមិនភ្លេច សម្រាប់ជីវិតគូរបស់តារាស្រីរូបនេះ គឺជួបរឿងមិនសមបំណងជាច្រើនលើកឃាច្រើនសារ តែនេះហាក់មិនមែនជាបញ្ហាសម្រាប់នាងឡើយ។ ព្រោះជានិច្ចកាសត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់ ទាំងសម្រស់ទាំងសម្បុរស្បែកនិងរាង គឺក្មេងៗស្រករក្រោយសុំចាញ់តែម្ដង។ តោះមកមើលសម្រស់សិចស៊ីឈុតប៊ីគីនីរបស់មេម៉ាយរូបស្អាតនេះខាងក្រោម៖