(ភ្នំពេញ)៖ បច្ចុប្បន្នករណីគ្រោះទឹកជំនន់កំពុងតែវាយលុកយ៉ាងធ្ងន់ធ្ងរ ក្នុងខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា រហូតដល់ត្រូវមជម្លៀសប្រជាជាន ទៅកន្លែងដែលមានសុវត្តិភាព ខណៈដែលបង្កជាក្ដីព្រួយបារម្ភជាខ្លាំង ដល់ថ្នាក់ដឹកនាំ និងប្រជាជនខ្មែរទូទាំងប្រទេស ។ ស្របពេលជាមួយគ្នានេះ គេសង្កេតឃើញមានតារាប្រុសស្រី និងបងប្អូនជាច្រើនបានបង្ហោះសារជូនពរ ដល់ខេត្តដែលកំពុងតែរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ឲ្យជៀសផុតពីគ្រោះធម្មជាតិដល់អាក្រក់។

ក្នុងនោះតារាចម្រៀងប្រុសល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត ក៏បានបង្ហោះសារ ចូលរួមរំលែកទុក្ខ ថែមទាំងបានចែករំលែកនូវបទចម្រៀង ចាស់របស់លោកដែលចេញកាលពីឆ្នាំ២០១៨ ចំណងជើងថា «ឱ!ទឹកជំនន់អើយ» អមដោយសារថា «ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ដែលរងគ្រោះដោយទឹកជំនន់ទាំងខេត្តព្រះសីហនុ និងខេត្តរតនៈគិរី រួមនឹងខេត្តផ្សេងៗទៀត ដែលមានផលប៉ះពាល់ សូមបូងសួងដល់ទេវតាអោយជួយតាមថែរក្សាពួកគាត់បានរួចផុតពីគ្រោះទឹកជំនន់នេះផង»

តាមរយៈបទចម្រៀង «ឱ!ទឹកជំនន់អើយ» ដែលត្រូវបានលោក ខេមរៈ សិរីមន្ត ដើម្បីជាការចូលរួមសម្ដែងនូវក្ដីព្រួយបារម្ភ ដល់ក្រុមគ្រួសារកំពុងតែរងគ្រោះដោយទឹកជំនន់ រហូតត្រូវជម្លៀសចេញពីផ្ទះសម្បែង ទៅកាន់ទីមានសុវត្តិភា ខណៈដែលបទនេះពិតជាមានអត្ថន័យយ៉ាងកម្សត់ខ្លាំង ទោះបីជាបទចម្រៀងចាស់ក្ដី ជាពិសេសនោះ គឺនៅពេលដែលនឹកឃើញ ដល់ហេតុការណ៍អាក្រក់ របស់បងប្អូនខ្មែរដែលកំពុងត្រូវការការជួយសង្រ្គោះ ដោយសារទឹកជំនន់ គឺពិតជាមានអារម្មណ៍ក្ដុកក្ដួលចិត្ត ធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែក ក្រោយពេលដែលបានសណ្ដាប់ នូវបទចម្រៀងមួយបទនេះហើយ៕