(ម៉ាឌ្រីដ)៖ នាពេលថ្មីៗនេះខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Shinji Kagawa បានបង្ហាញខ្លូនជាផ្លូវការជាមួយក្លឹប Real Zaragoza ដែលស្ថិតក្នុងលីគទី ២របស់អេស្ប៉ាញ ក្រោយរួមរស់ជាមូយក្លឹប Borussia Dortmund អស់រយៈពេល ៥រដូវកាលនេះបើតាមការចេញផ្សាយ Marca នាថ្ងៃទី ៩ខែសីហា ឆ្នាំ២០១៩។

សម្រាប់ខ្សែបម្រើប្រយុទ្ធ Kagawa មុនផ្លាស់មកកាន់ក្លឹបអេស្ប៉ាញ Real Zaragoza ក្នុង២០១៩នេះ កីឡាកររូបនេះបានចាក់ចេញពីក្លឹបជប៉ុន Cerezo Osaka មកកាន់ក្លឹប Dortmund ក្នុងឆ្នាំ២០១០ និងបន្តមកកាន់ក្លឹប Manchester United ក្នុងលីគអង់គ្លេស នាឆ្នាំ២០១២ដល់២០១៤ ដោយបង្ហាញខ្លួនបាន ៥៧ប្រកួតរកបាន ៦គ្រាប់ក្នុង ៣រដូវកាល។

Kagawa ត្រូវបានវិលត្រលប់មក Dortmund វិញចាប់ពីរដូវកាល ២០១៥រហូតដល់ ២០១៩ ដោយលេង ១៤៥ប្រកួតរកបាន ៣១គ្រាប់តែខ្សែបម្រើប្រយុទ្ធ Kagawa ក៏ត្រូវបានក្លឹប Besiktas ខ្ចីជើងក្នុងរដូវកាល ២០១៨-២០១៩ ដោយលេងបាន ១៤ប្រកួតរកបាន ៤គ្រាប់។

បញ្ជាក់ផងថា កីឡាករវ័យ ៣០ឆ្នាំ Shinji Kagawa បានផ្ទេមកកាន់លីគអេស្ប៉ាញ ជាមួយក្លឹប Real Zaragoza ក្នុងតម្លៃប្រមាណ ៣លានអឺរ៉ូប៉ុណ្ណោះ ដែលស្ថិតក្នុងលីគលំដាប់ទី ២ដោយរូបគេធ្លាប់ឈ្នះពានធំៗមួយចំនួនមាន Premier League, Bundesliga, International Champions Cup៕