(លីវើភូល)៖ ក្លឹបបាល់ទាត់ហង្សក្រហម Liverpool រកបាន ៣ពិន្ទុក្នុងថ្ងៃបើកឆាកការប្រកួតប្រជែងពាន Premier League 2019-2020 លីគកំពូលអង់គ្លេស ដោយបានយកឈ្នះក្រុមភ្ញៀវ Norwich City ក្នុងលទ្ធផល ៤-១ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ គ្រាដែលអ្នកចាំទីដៃទី១ កីឡាករ Alisson របួសក្នុងតង់ទី១។

ក្រុមដែលដឹកនាំដោយលោក Klopp បានធ្វើការនាំមុខមុនក្នុងការប្រកួត ៤គ្រាប់ក្នុងតង់ទី១ ដោយកីឡាករ Mohamed Salah, Van Dijk, Origi និង១គ្រាប់ទៀតពីការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Norwich កីឡាករ Grant Hanley នាទីទី៧ ហើយចូលដល់តង់ទី២ ក្រុម Norwich រកបាន ១គ្រាប់តាមពីក្រោយដោយខ្សែប្រយុទ្ធ Teemu Pukki ក្នុងនាទី៦៤។

គួរបញ្ជាក់ផងថា កីឡាករអ្នកចាំទីដៃទី១ Alisson បានរងរបួសក្នុនតង់ទី១ ដោយគ្រួបង្វឹកលោក Klopp ជំនសមកវិញដោយអ្នកចាំទី Adrian ហើយក្នុងជ័យជម្នះនេះដែរបានធ្វើឲ្យក្រុម Liverpool រកបាន ៣ពិន្ទុឈរលើកំពូលតារាងបណ្តោះអាសន្នផងដែរ៕