(ហូជីមិញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំអាចធ្វើបានហើយ តាមរយៈយកឈ្នះក្រុមខ្លាំងថៃ U18 ក្រោមលទ្ធផលផ្លូវការ ៤-៣ ជាប្រវត្តិសាស្រ្តក្នុងការប្រកួតពានរង្វាន់ថ្នាក់តំបន់ AFF U18 Championship 2019 ដែលមានវៀតណាមធ្វើម្ចាស់ផ្ទះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុងហូជីមិញ នៃប្រទេសវៀតណាម ក្នុងការប្រកួតលើកទី២ ក្នុងវគ្គសន្សំពិន្ទុពូល B ផងនោះ កម្ពុជា ទើបបានស្មើក្នុងវគ្គទី១ ក្នុងលទ្ធផល ០-០ មុនពេលបើកការនាំមុខ ១គ្រាប់មុនផងដែរនៅដើមវគ្គទី២ និងរកបានគ្រាប់ជាបន្តបន្ទាប់រហូតដល់ចប់ ៨០នាទីពេញ ម៉ោង ក្នុងលទ្ធផលផ្លូវការ ៤-៣។

នេះជាក៏ជាជ័យជម្នះលើកទី១ និងរកបាន ៣ពិន្ទុផងដែរក្នុងការប្រកួត AFF U18 Championship 2019 បន្ទាប់រងបរាជ័យ ៥-១ ក្រោមថ្វីជើងរបស់ក្រុម U18 អូស្ត្រាលីកាលពីថ្ងៃបើកឆាក គ្រាដែលថៃអាចរកបានតែ ១ពិន្ទុប៉ុណ្ណោះពេលប្រកួតស្មើនឹង U18 សិង្ហបុរីនោះ៕