(ភ្នំពេញ)៖ តាមការប្រកាសរបស់អង្គភាពកីឡាក្រសួងមហាផ្ទៃ បានឲ្យដឹងនាថ្ងៃទី៩ ខែសីហានេះថា ក្រុមទូកនាគកម្ពុជា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ World Police & Fire Games 2019 ដែលធ្វើឡើងនៅប្រទេសចិន។

សម្រាប់ភាពជោគជ័យនេះកើតចេញពីការព្យាយាមរបស់កីឡាករទាំងអស់គ្នា ដែលមានសមាជិក ១០នាក់ ក្នុងចំណោមទាំង ៤ពូល ក្រុមទូកនាគកម្ពុជា ធ្វើបានថិរវេលាល្អជាងគេតាំងពីជុំទី១ ហើយក៏បន្តចាប់យកបានមេដាយមាស លើវិញ្ញាសាប្រណាំង ២០០ម៉ែត្រ ចំណុះ ១០នាក់ ក្នុងប្រភេទអាយុ ១៨ឆ្នាំឡើងទៅ។

គួរបញ្ជាក់ផងថា ការប្រកួតព្រឹត្តិការណ៍ World Police & Fire Games 2019 ដែលធ្វើឡើងនៅប្រទេសចិន លើកទី១៨ ឆ្នាំ២០១៩ នេះមានកីឡាករ-កីឡាការិនីប្រមាណ ៩៦នាក់ចូលរួមប្រកួត ទៅលើ១២ប្រភេទវិញ្ញាសា៕