(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនបឹងកេត អាយុក្រោម១៤ឆ្នាំ នឹងចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនៅចុងសប្តាហ៍នេះ គឺថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ដោយបឹងកេត ត្រូវបានចាប់ឆ្នោតចូលក្នុងពូល B ដែលនឹងត្រូវជួបជាមួយក្រុម U14 GFA A (សិង្ហបុរី) U14 Prak Academy និងក្រុម U14 AI Samurai FC។

គួរដឹងដែរថា បើកឆាកការប្រកួត យុវជនបឹងកេត នឹងត្រូវជួបជាមួយ AI Samurai FC វេលាម៉ោង ៧៖៣០នាទីព្រឹក ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិនីហ្សេរីយ៉ា Oloyede Idowu Adegoke។

សូមបញ្ជាក់ថា តាមលក្ខន្តិកៈនៃការប្រកួត គឺក្រុមក្នុងពូលនីមួយៗ ត្រូវប្រកួតគ្នាទៅវិញទៅមក ចំនួន ៣ប្រកួត ដោយក្នុង ១ប្រកួតមានពេលវេលា ១៥នាទី ចាប់ផ្តើមពីម៉ោង ៧៖៣០នាទីព្រឹកតទៅនៅទីលានបាល់ទាត់ AUPP៕