(ភ្នំពេញ)៖ Budweiser ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Anheuser-Bush InBev’s (AB InBev) ដែលមានមូលដ្ឋាននៅទ្វីបអឺរ៉ុប ក្នុងប្រទេសប៊ែលហ្ស៊ិកផងនោះ បានប្រកាសពីការឧបត្ថម្ភជាផ្លូវការក្នុងក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League និង La Liga របស់ប្រទេសអេស្ប៉ាញ។

Budweiser មានមោទនភាពក្នុងការនាំមកជូនលោកអ្នក អំពីព្រឹត្តិការណ៍លីគអាជីពដ៏ល្បីទូទាំងពិភពលោកបន្ថែមទៀត ក្នុងការរួមចំណែក ដើម្បីធ្វើឲ្យអ្នកទស្សនា​មានការកើនឡើងជារៀងរាល់ឆ្នាំ គ្រាដែលក្រុមហ៊ុនមួយនេះជាដៃគូឧបត្ថម្ភ ដ៏យូរអង្វែងផងដែររបស់ FIFA ជាពិសេសក្នុងមហាព្រឹតិ្តការណ៍ World Cup តែម្តង បន្ថែមលើការឧបត្ថម្ភទៅលើ ក្រុមជម្រើសជាតិចំនួនទៀតនោះ។

ដៃគូឧបត្ថម្ភថ្មីនេះ នឹងធ្វើសកម្មភាពក្នុងវិស័បាល់ទាត់ទាំង ៥ទ្វីបដែលមានច្រើនជាង ២០ប្រទេស ជាពិសេសនៅប្រទេសចិន អាហ្រ្វិកខាងត្បូង ឈីលី ឥណ្ឌា នីហ្សេរីយ៉ា និងអង់គ្លេសជាដើម តាមរយៈកម្មវិធីផ្សេងៗដែលធ្វើឲ្យអ្នកគាំ ទ្រមានឱកាសជួបវីរៈបុរសរបស់ពួកគេ តាមរយៈ Budweiser តែម្តង។

លោក Pedro Earp ប្រធានទីផ្សារក្រុមហ៊ុន AB InBev បានថ្លែងថា «យើងសប្បាយចិត្តក្នុងការក្លាយជាដៃគូឧត្ថម្ភក្នុង ព្រឹត្តិការណ៍ Premier League និង La Liga ដែលជាការប្រកួតកម្រិតបាល់ទាត់ពិភពលោក។ ភាពជាដៃគូឧបត្ថម្ភនេះ ធ្វើឲ្យយើងមានឱកាសក្នុងការទំនាក់ទំនងជាមួយ key consumers ដទៃទៀត និងកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្រនៅ ជុំវិញពិភពលោកថែមទៀតផង»

លោក Richard Master ប្រធានប្រតិបត្តិបណ្តោះអាសន្ន Premier League និងលោក Javier Tebas ប្រធាន La Liga បានថ្លែងស្រដៀងគ្នាដែរថា «ពួកយើងរីករាយក្នុងការប្រកាសចាប់ដៃគូជាមួយ Budweiser។ ជាច្រើនឆ្នាំមកនេះ យើងតែងតែទន្ទឹងរង់ចាំដៃគូឧបត្ថម្ភថ្មីៗជានិច្ច ដែលជាផ្នែកមួយក្នុងការជួយជំរុញព្រឹត្តិការណ៍បាល់ទាត់លីគទទួលបាន អ្នកទស្សនាច្រើនជុំវិញពិភពលោកបន្ថែមទៀត»