(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី១៩ ជើងទី២ ចុង សប្តាហ៍នេះ នៅថ្ងៃទី១០-១១ ខែសីហា ដោយមាន ១៤ក្រុមចូលរួមប្រកួតដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ រួមមាន៖
- អគ្គិសនីកម្ពុជា Vs អាស៊ីអឺរ៉ុប យូណាយធីត
- បឹងកេត Vs យុវជនបាទី U18
- កំពង់ចាម Vs វិសាខា
- ភ្នំពេញក្រោន Vs ណាហ្គាវើល។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ រួមមាន៖
- អង្គរថាយហ្គឺរ Vs ព្រះខ័នរាជស្វាយរៀង
- គិរីវង់សុខសែនជ័យ Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
- ក្រសួងការពារជាតិ Vs សូលទីឡូអង្គរ។

ការប្រកួតនៅសប្តាហ៍ទី ១៩នេះ មានគូពិសេស២នឹងត្រូវប៉ះគ្នារវាងក្រុមខ្លាំងភ្នំពេញក្រោន ដែលឈរនៅចំណាត់ថ្នាក់លេខ៦ មាន ៣១ពិន្ទុ ត្រូវស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើល ដែលក្រុមការពារជើងឯក ឈរនៅចំណាត់ថ្នាក់លេខ២ មាន៤០ពិន្ទុ៕