(ក្រុងឡុងដ៍)៖ ម្ចាស់ជើងឯក Premier League, Manchester City បន្តការពារតំណែងជើងឯកពានបើករដូវកាល FA Community Shield បានសម្រេច បន្ទាប់ពីយកឈ្នះគូប្រជែង ហង្សក្រហម Liverpool ក្នុងលទ្ធផល ៥-៤ ដោយបាល់ ប៉េណាល់ទីកាត់សេចក្តីដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Wembley នាយប់មិញនេះ។

នេះក៏ជាលើកទី៦ ផងដែរសម្រាប់ក្រុមរបស់គ្រូបង្វឹក Pep Guardiola ដែលឈ្នះជើងឯកពានដែលមានជារៀងរាល់ឆ្នាំ និងត្រូវបានធ្វើឡើងនៅមុនចាប់ផ្តើមរដូវកាល Premier League រវាងក្រុមជើងឯកលីគកំពូលអង់គ្លេសឆ្នាំចាស់ ប្រកួតទល់នឹងក្រុមជើងឯក FA Cup តែ Man City បានឈ្នះដល់ទៅ៣ កាលពីរដូវកាលមុនរួមមាន Premier League, FA Cup និងពាន League Cup គ្រាដែល Liverpool ជាជើងឯករងនៅក្របខណ្ឌកំពូល។

កីឡាករខ្សែបម្រើ Georgio Wijnaldum បានទាត់បាល់ប៉េណាល់ទីគ្រាប់ទី៥ អត់ចូលដែលត្រូវបានជួយសង្រ្គោះដោយ អ្នកចាំទី Claudio Bravo មុនខ្សែប្រយុទ្ធមកពីប្រេស៊ីល Gabriel Jesus ស៊ុតគ្រាប់ជ័យជម្នះក្នុងលទ្ធផល ៥-៤ តែម្តង។

ក្នុងការប្រកួត ៩០នាទីពេញ ដោយពុំមានការថែម ១៥នាទី ២ដងនោះ កីឡាករខ្សែប្រយុទ្ធជួរមុខ Raheem Sterling បានស៊ុតក្លឹបចាស់លើកទី១ របស់គេនៅនាទីទី១២ ក្រោយទទួលបានបាល់ពីមិត្តរួមក្រុម David Silva តែជ័យជម្នះនេះ ត្រូវបានលុបចោលវិញ បន្ទាប់ពីកីឡាករខ្សែការពារដែលត្រូវបានប្តូរវគ្គទី២ Joel Matip តែតគ្រាប់តាមស្មើ ១-១ វិញ នៅនាទី៧៨ ក្រោយទទួលបានបាល់ពីខ្សែការពារដូចគ្នា Van Dijk នោះ៕