(តូរីន)៖ នាពេលថ្មីៗនេះក្លឹបបាល់ទាត់អ៊ីតាលី AC Milan មុនបើកការប្រជែងពាន Serie A ឆ្នាំ2019-2020 រដូវកាលថ្មី​ ក្លឹបទិញបានខ្សែប្រយុទ្ធវ័យក្មេង Rafael Leao ពីក្លឹប Lille របស់បារាំង ក្នុងតម្លៃខ្លួន​ ៣៥លានអឺរ៉ូដែលស្មើប្រមាណ ៣៨លានដុល្លារ នេះបើតាមការចេញផ្សាយដោយ Goal នាថ្ងៃទី ១ខែសីហា ឆ្នាំ២០១៩។

សម្រាប់ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំសញ្ជាតិព័រទុយហ្គាល់​ ដែលកើតក្នុងឆ្នាំ១៩៩៩​ បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ជាមួយក្លឹប Sporting CP ក្នុងឆ្នាំ២០១៧ ក្នុងក្រុមយុវជន U-19 ហើយបានបន្តការផ្ទេរមកកាន់ក្លឹប Lille ក្នុងឆ្នាំ២០១៨ ដោយចូលលេងក្នុងលីគកំពូលបារាំង ២៦ប្រកួតរកបាន ៨គ្រាប់ហើយក៏បានធ្វើឲ្យមានការចាប់អារម្មណ៍ពីលោក Marco Giampaolo ក្នុងផ្ទេរយកខ្សែប្រយុទ្ធរូបនេះ។

បញ្ជាក់ផងថា ខ្សែប្រយុទ្ធវ័យក្មេង ២០ឆ្នាំ Rafael Leao បានក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេទី ៣ក្នុងក្រុម AC Milan បន្ទាប់ពីការចូលមកដល់កីឡាករ Theo Hernandez និង​ Rade Krunic នាកីឡដ្ឋាន Giuseppe Meazza និងរួមចំណែកជួយក្រុម Lille ទទួលបានជើងឯករង Ligue 1 ក្នុងរដូវកាល ២០១៨-២០១៩៕