(ភ្នំពេញ)៖ កូនប្រុសអតីតគ្រូបង្គោលស៊ីម៉ាក់យូណាយធីត លោក កែវ សារិន ពន្យល់ បានពន្យល់ថា ក្រោយលេងបានមួយជុំមកនេះ ខ្ញុំទទួលបានបទពិសោធច្រើន ហើយចំណុចខ្វះខាតរបស់ខ្ញុំនៅត្រង់កាយសម្បទា គឺនៅរាងតូច។ រាល់ថ្ងៃខ្ញុំកំពុងតែព្យាយាមហាត់ឲ្យមាឌបានធំងាយស្រួលពាំងជាមួយគូប្រកួត។ នេះជាចំណុចខ្ញុំត្រូវបន្ថែម។

សមា្រប់កត្តាកាយសម្បទានៅតែជាចំណុចសំខាន់ដែលខ្សែប្រយុទ្ធវ័យក្មេង កែវ ឧត្តម ចាត់ទុកជាបញ្ហាប្រឈម តែថា រូបគេបានព្យាយាមអស់ពីសមត្ថភាពដើម្បីពង្រឹងកង្វះខាតនេះឲ្យកាន់តែល្អប្រសើរថែមទៀត ក្រោយចូលរួមជាមួយណាហ្គាវើលបានមួយជុំកន្លងមក។

អ្វីដែលសំខាន់ផងនោះ ចំណុចរីកចម្រើនវិញត្រូវបានកីឡាករវ័យ ១៧ឆ្នាំសង្កត់ធ្ងន់ថា ទទួលបានច្រើនជាពិសេសប៉ះជាមួយក្រុមធំៗ។ អតីតខ្សែប្រយុទ្ធស៊ីម៉ាក់ និងវេស្ទើនបន្ថែម «ពេលលេងជាមួយក្លឹបធំៗក្នុងលីគចឹង យើងក៏កើនសមត្ថភាពច្រើន ព្រោះយើងប្រឹងខ្លាំង អ៊ីចឹងសមត្ថភាពក៏ឡើងតាមហ្នឹង។ ភាពរហ័សរហួន, ការគិតលឿន និងការឆែកមើលគូប្រកួតបានលឿន ទាំងនេះជាការកើនសមត្ថភាពរបស់ខ្ញុំ»

សូមបញ្ជាក់ថា កែវ ឧត្តម ក៏មានឈ្មោះក្នុងបញ្ជីបឋមហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជាផងដែរ៕