(សៅប៉ូឡូ)៖ កីឡាករខ្សែការពារស្លាបស្ដាំ Dani Alves បានសម្រេចចិត្តវិលត្រឡប់ទៅប្រកបអាជីពនៅប្រទេសប្រេស៊ីលវិញ ក្រោយចំណាយពេលលេងនៅតំបន់អឺរ៉ុបអស់ ជាង ១៧ឆ្នាំជាមួយនឹងក្លឹប ៤ផ្សេងគ្នា។ Alves បានចាកចេញពីក្លឹបបារាំង Paris Saint-Germain ទៅចូលរួមជាមួយ ក្លឹប Sao Paulo នេះបើតាមការចេញផ្សាយដោយ goal នាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩។

ក្លឹបដែលស្ថិតក្នុងទីក្រុង Sao Paulo បានផ្តល់កិច្ចសន្យារយៈពេល ៣ឆ្នាំរហូតដល់ឆ្នាំ២០២២ ឲ្យខ្សែការពារឆ្នើម Alves ដែលមានវ័យ ៣៦ឆ្នាំ គ្រាដែលការផ្ទេrនេះគឺមិនមានតម្លៃខ្លួននោះទេ ក្រោយបង្ហាញខ្លួនជាមួយក្លឹប PSG បាន ៧៣ប្រកួត និងរកបាន ៨គ្រាប់ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ នេះ និងរួមចំណែកលើកពាន Ligue 1 បាន ២សម័យកាល និង French Super Cup បាន២ដង និងពាន Coupe de France និងពាន French League Cup ថែមទៀតផង។

គួរបញ្ជាក់ផងថា បុរសសញ្ជាតិប្រេស៊ីល Dani Alves ក៏ជាកីឡាករមួយក្នុងចំណោមកីឡាករលេចធ្លោមួយចំនួនដែលបានលើកពានលីគប្រចាំប្រទេស ៣ផ្សេងគ្នាផងដែរ រួមមាន LaLiga ៦ដង, Serie A ១ដង, Ligue 1 ២ដង ជាមួយនឹងការបង្ហាញខ្លួនលើទីលាននៅតំបន់អឺរ៉ុប ក្នុងនាមជាកីឡាករអន្តរជាតិប្រេស៊ីលបាន ៧៤៧ប្រកួត និងលើកពាន UCL បាន ៣ជាមួយជាមួយក្លឹប FC Barcelona ហើយពានសំខាន់ៗជាច្រើនទៀត៕