(ភ្នំពេញ)៖ កីឡាករបរទេស Dzarma Bata នៃក្លឹបបាល់ទាត់ភ្នំពេញក្រោន បានកំពុងតែនាំមុខគេបណ្តោះអាសន្ន ក្នុងការរកគ្រាប់ស៊ុតបញ្ចូលទីបាន ២២គ្រាប់ច្រើនជាងគេ (Top scorer) នៃជុំទី២ ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឆ្នាំ២០១៩ គិតត្រឹមសប្តាហ៍ទី១៧ នេះ។

អ្វីដែលសំខាន់ផងនោះ កីឡាករស្បែកខ្មៅដែលពាក់លេខ៧០ Dzarma Bata បច្ចុប្បន្នបានកំពុងលេងឲ្យក្លឹបភ្នំពេញក្រោន បន្ទាប់ពីជុំទី១ បានលេងឲ្យក្រុមក្រសួងការពារជាតិ មុនផ្លាស់ចេញ ក្នុងជើងទី២ ខណៈក្រុមនេះបានកំពុងឈរនៅលេខរៀងទី៧ បណ្តោះអាសន្ន ដោយមាន ២៨ពិន្ទុផងនោះ ក្នុងចំណោម ១៤ក្រុមដែលកំពុងប្រកួតយ៉ាងក្តៅគគុកក្នុងការប្រជែងយកពានលីគកំពូលកម្ពុជា រដូវកាលនេះ។

១៖ កីឡាករ Dzarma Bata ពាក់លេខ៧០ រកបាន ២២គ្រាប់ (ក្លឹបភ្នំពេញក្រោន)

២៖ កីឡាករ Privat Mbarga ពាក់លេខ១០ រកបាន ២០គ្រាប់ (ព្រះខ័នរាជស្វាយរៀង)

៣៖ កីឡាករ Okereke Timothy Chiemerie ពាក់លេខ៩៩ រកបាន ២០គ្រាប់ (អង្គរថាយហ្គឺរ)

៤៖ កីឡាករ Kipson ពាក់លេខ១៤ រកបាន ១៧គ្រាប់ (ណាហ្គាវើល)

៥៖ កីឡាករ Paulo Victor ពាក់លេខ៧៧ រកបាន១៦គ្រាប់ (ភ្នំពេញក្រោន)

៦៖ កីឡាករ Ajayi Korede ពាក់លេខ២២ រកបាន ១៦គ្រាប់ (វិសាខា)៕