(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី១៨ ជើងទី២ ចុង សប្តាហ៍នេះ នៅថ្ងៃទី០៣-០៤ ខែសីហា ដោយមាន ១៤ក្រុមចូលរួមដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩ រួមមាន៖
- បឹងកេត Vs ក្រសួងការពារជាតិ
- យុវជនបាទី U18 Vs កំពង់ចាម
- វិសាខា Vs អង្គរថាយហ្គឺរ។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩ រួមមាន៖
- សូលទីឡូអង្គរ Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
- អាស៊ីអឺរ៉ុប យូណាយធីត Vs ភ្នំពេញក្រោន
- ព្រះខ័នរាជស្វាយរៀង Vs អគ្គិសនីកម្ពុជា
- ណាហ្គា Vs គីរីវង់សុខសែនជ័យ។

សូមបញ្ជាក់ផងថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៨ គូពិសេសនឹងត្រូវប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ វិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ៣៧ពិន្ទុ និងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវអង្គថាយហ្គឺរ ដែលឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៧ពិន្ទុ។ សម្រាប់ការប្រកួតរវាងក្រុមទាំង២ នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែសីហា នៃកីឡដ្ឋានវិសាខា នាម៉ោង៦៖០០នាទីល្ងាច៕