(បរទេស)៖ នៅក្នុងគណនី Twitter ដែលមានឈ្មោះថា @hash_1993 ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបុរសជនជាតិម៉ាឡេស៊ីរូបនេះបានធ្វើការបង្ហោះវីដេអូមួយ បង្ហាញពី Netflix។

យោងទៅតាម Mothership បានឲ្យដឹងថា នៅក្នុងឈុតឆាកមួយនៃភាពយន្ត «Another Life» តួអង្គចំនួន ០២រូប មានភាព​ភ្ញាក់ផ្អើល និង​ចំឡែក​ចិត្ត​ជាមួយ​ផ្លែឈើ​មួយប្រភេទ ដែល​ប្លែក​មិន​ដែល​ជួប​ពី​មុន ដែល​ពួកគេ​បាន​រក​ឃើញ​លើ​ភព​ព្រះច័ន្ទ។ តែបើក្រឡេកឲ្យច្បាស់បន្តិចទៅ ផ្លែឈើដែលមានរោមនោះ គឺជាផ្លែសាវម៉ាវ ដែលជាប្រភេទផ្លែឈើដ៏ពេញនិយមនៅក្នុងបណ្ដាប្រទេសមួយចំនួនក្នុងអាស៊ី។

យ៉ាងណាមិញ នៅតាមតំបន់នៃបណ្ដាប្រទេសដទៃអាចចាត់ទុកថា ផ្លែឈើនេះជាផ្លែឈើចម្លែក ប៉ុន្តែផ្លែសាវម៉ាវគឺជា​ផ្លែឈើដែល​ពេញ​និយម​ នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និង​ប្រទេស​កម្ពុជា​​៕