(រដ្ឋផ្លរីដា)៖ ក្រុមអ្នកធ្វើដំណើរលំហែរកំសាន្តតាមឆ្នេរខ្សាច់បានប្រទះឃើញត្រីបាឡែនចំនួន ៥ក្បាល​ កំពុងជាប់គាំងនៅលើឆ្នេរខ្សាច់នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ស្ថិតនៅក្បែរឈូងសមុទ្រ​ម៉ិចស៊ីកូ​ ហើយពួកគេបានជួយសង្គ្រោះត្រីបាឡែនទាំងនោះ ដោយប្រើប្រាស់តងការពារកម្តៅថ្ងៃ និងបានបញ្ចូនត្រីបាឡែនដែលមិនមានរបួសចំនួន ៣ក្បាលចូលទៅឈូងសមុទ្រ​ម៉ិចស៊ីកូវិញ ចំនែកឯ ២ក្បាលទៀតកំពុងទទួលការព្យាបាល ៕