(ប៉េកាំង)៖ កូនផេនដាខ្លាឃ្មុំចំនួន ១៨ក្បាល ដែលបង្កាត់ពូជដោយមជ្ឈមណ្ឌលអភិរក្ស និងស្រាវជ្រាវរបស់ប្រទេសចិន ត្រូវបានគេធ្វើពិធីខួបកំណើតឲ្យជាលើកដំបូង ខណៈពិធីនេះត្រូវបានធ្វើឡើងនៅខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

មជ្ឈមណ្ឌលបានធ្វើការបង្កាត់ពូជផេនដាខ្លាឃ្មុំរបស់ចំនួន ៣១ក្បាល ប្រកបដោយភាពជោគជ័យក្នុងអំឡុងឆ្នាំ២០១៨ គ្រាដែលកូនផេនដាតូចជាច្រើនក្បាលទៀត បាននឹងកំពុងរស់នៅ និងហ្វឹកហាត់ដោយសាលាមត្តេយ្យក្នុងតំបន់ Shenshuping។

ទោះបីជាពួកវាបានកើតនៅចន្លោះពីខែមិថុនា ដល់ខែកញ្ញាក៏ដោយ ប៉ុន្តែមជ្ឈមណ្ឌលបានសម្រេចធ្វើពិធីខួបកំណើតដ៏ធំក្នុងខែកក្កដានេះ សម្រាប់ផេនដាចំនួន ១៨ក្បាល ជាមួយនឹងនំខេក និងកាដូជាច្រើនទៀតផងដែរ៕