(ភ្នំពេញ)៖ កីឡាករវ័យ១៨ឆ្នាំ លឹម ពិសុទ្ធ ជាកីឡាករតែម្នាក់គត់របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលត្រូវបានកោះចូលក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ។

កីឡាករដែលលេងក្នុងតំណែងប្រយុទ្ធខាងលើនេះ បានជាប់ក្នុងបញ្ជីឈ្មោះកីឡាករទាំង ២៣នាក់ចុងក្រោយនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ដើម្បីចូលរួមពានរង្វាន់ថ្នាក់តំបន់ AFF U-18 Championship 2019 ដែលមានវៀតណាមធ្វើម្ចាស់ផ្ទះ ក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើន​ដំណាក់កាលកន្លងមកកាលពីថ្ងៃទី៩-១៦ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។

គួរបញ្ជាក់ផងថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ស្ថិតនៅពូលជាមួយម៉ាឡេស៊ី, វៀតណាម, ថៃ, សិង្ហបុរី និងអូស្ត្រាលី។ សម្រាប់ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ តទៅនៅទីក្រុងហូជីមិញ វៀតណាម៕