(សេអ៊ូល)៖ កាលពីថ្ងៃទី ២៤ ខែកក្កដា អ្នកគាំទ្ររបស់ក្រុមចម្រៀង BLACKPINK បានសាកសួរតាមរយៈបណ្ដាញសង្គម Twitter ទៅកាន់​តារាចម្រៀងលំដាប់ដ៏ល្បីរបស់អាមេរិក Ariana Grande ថា «សូមឆ្លើយឲ្យលឿនមក តើអ្នកធ្លាប់ចូលរួមសម្ដែងជាមួយក្រុម blackpink ដែរឬទេ?»

ពិតជាធ្វើឲ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើល ក្រោយពេលដែលឃើញ Ariana Grande បានឆ្លើយតមថា «ពិតណាស់ ចង់រួមសហការជាមួយគេ ប្រហែលជាខ្ញុំត្រូវដួលសន្លប់ហើយ»

អ្នក​គាំទ្រ​ជា​ច្រើនសម្ដែងក្ដី​រំភើប​ចិត្ត​ បន្ទាប់​ពី​បាន​ឃើញ​ការ​ឆ្លើយ​តប​នេះ និង​លើក​ឡើង​ថា ពួក​គេ​ចង់​ឃើញការ​សហការ​រវាង​ Ariana Grande និង ​BLACKPINK កើតឡើងក្នុងពេលឆាប់ៗខាង​មុខ​​នេះ។ គួរ​រំលឹក​ថា កាល​ពី​ខែមេសា ក្រុម BLACKPINK ក៏បាន​ជួប​ Ariana Grande នៅ​ឯ Coachella កាលីហ្វញ៉ា សហរដ្ឋអាមេរិក៕