(រ៉ូម)៖ នាពេលថ្មីនេះក្លឹបបាល់ទាត់អ៊ីតាលី Roma បានបើកទ្វាឲ្យកីឡាករខ្សែបម្រើឆ្នើមប្រចាំក្រុម Daniele de Rossi ទៅចូលរួមជាមួយក្លឹបអាហ្សង់ទីន Boca Juniors ដោយមិនមានតម្លៃផ្ទេបន្ទាប់ពីបានរួមរស់ជាមូយក្លឹប Roma អស់រយៈពេល ១៩ឆ្នាំនេះបើតាមការចេញផ្សាយដោយ Goal នាថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០១៩។

សម្រាប់ខ្សែបម្រើវ័យ ៣៦ឆ្នាំ De Rossi បានចំណាយពេលជាមួយក្លឹប Roma អស់រយៈពេល ១៩ឆ្នាំដោយបង្ហាញខ្លួនបាន ៦១៦ប្រកួតរកបាន ៦៣គ្រាប់ចាប់តាំងពីបានចូលរួមជាមួយក្លឹប Roma កាលឆ្នាំ ២០០១ដល់ឆ្នាំ២០១៩នេះ ដោយបខ្សែបម្រើរូបនេះបានទៅដល់ក្លឹប Boca ហើយកាលពីម្សិលមិញ ហើយនិងបង្ហាញខ្លួនជាផ្លូវការក្នុង Boca នាថ្ងៃទី២៩ ខែកក្កដានេះ។

បញ្ជាក់ផងថា សម្រាប់ខ្សែបម្រើវ័យ ៣៦ឆ្នាំសញ្ជាតិអីតាលី Daniele de Rossi ជាអតីតកីឡាករដែលបានឈ្នះពានបាល់ទាត់ពិភពលោក FIFA World Cup 2006 ជាមួយក្រុមជម្រើសជាតិអីតាលី ដោយរូបគេបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ១១៧ប្រកួតនិងរកបាន ២១គ្រាប់និងធ្លាប់លើកពានរង្វាន់ Coppa Italia ២ដងនិង Supercoppa Italiana ជាមូយក្រុមស្ថិតក្នុងទីក្រុងរ៉ូមងផងដែរ៕