(បរទេស)៖ Kylie Jenner បានក្លាយជាតារាស្រី ដែលអាចរកចំណូលបានច្រើនជាងគេ ពីការជួលឲ្យបង្ហោះរូបម្ដងៗ នៅបណ្ដាញអ៊ីនស្តារក្រាម រយៈពេល ២ឆ្នាំជាប់គ្នា ដោយបានផ្តួចបងស្រីបង្កើត Kim Kardashian, Beyoncé និង Ariana Grande។
យោងទៅតាម HopperHQ.com បានឲ្យដឹងថា តារា Kylie Jenner គឺមានចំនួនអ្នក Followers តិចជាងតារាស្រី Ariana Grande នោះទេ ប៉ុន្តែ Kylie Jenner អាចរកបានរហូតដល់ទៅ ១,២៦៦,០០០ ដុល្លារ ខណៈដែល Ariana Grande ដែលមានអ្នក Followers ចំនួន១៦០ លាននាក់ រកបានតែចំនួន ៩៦៦ ០០០ដុល្លារ។ ក្នុងនោះក៏មានតារាល្បីៗមួយចំនួនទៀត ដែលត្រូវបានគេជួលឲ្យបង្ហោះរូប នៅលើបណ្ដាញអ៊ីនស្តារក្រាម ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ហើយតារាទាំងនោះ អាចរកបានយ៉ាងច្រើន ដែលអាស្រ័យទៅលើអ្នកចំនួនFollowers របស់ពួកគេ។
ជាក់ស្ដែងដូចជា កីឡាបាល់ទាត់ Cristiano Ronaldo រកបានពីការជួលឲ្យបង្ហោះរូប ម្ដងៗ នៅបណ្ដាញអ៊ីនស្តារក្រាមចំនួន ៩១០,០០០ និងមានអ្នកFollowers ១៧៦ លាននាក់ ហើយ Kim Kardashian រកបាន ៩១០,០០០ ដុល្លារ និង មានអ្នកFollowers ១៤៤ លាននាក់។ ក្នុងនោះក៏មានដូចជា Selen Gomez Dwayne Johnson Beyoncé Knowles Taylor Swift Neymar Jr. និង Justin Bieber ផងដែរ ដែលពួកគេអាចរកបានខ្ទង់សែនដុល្លារពីការជួលឲ្យបង្ហោះរូបនៅបណ្ដាញអ៊ីនស្តារក្រាម៕